អាជ្ញាធរខេត្តសៀមរាបប្រាប់ពលរដ្ឋកុំឱ្យធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យ
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានរំលឹកដល់ប្រជាពលរដ្ឋ ត្រូវយក ចិត្ត ទុកដាក់ប្រុងប្រយ័ត្នជានិច្ច មិនត្រូវធ្វេសប្រហែស ជាមួយ គ្រោះ អគ្គិភ័យ ព្រោះវាជាមហន្តរាយដែលបំផ្លាញទាំងទ្រព្យសម្បត្តិ និងអាយុ ជីវិត។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងបែបនេះ នៅក្នុងឱកាសប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ នាថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។លោកបន្ដថា ការប្រារព្ធពិធីជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៨នេះ ដើម្បីរំលឹក ប្រជាពលរដ្ឋនៅទូទាំង ប្រទេស ឱ្យមានការយល់ដឹង និងចងចាំបានថា អគ្គិភ័យជាគ្រោះ ថ្នាក់ កាចសាហាវមួយ ដែលអាច បំផ្លាញ អាយុជីវិត និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋបានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែស ឬ គ្មាន ការប្រុងប្រយ័ត្ន។លោកក៏បាន ផ្តាំ ផ្ញើ ដល់អង្គភាពពាក់ព័ន្ធនូវកិច្ចការ សំខាន់ៗ មួយចំនួន។

ឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលបន្ទុកជំនួយការដឹកនាំ ការិយាល័យ បង្ការ ពន្លត់អគ្គិភ័យនិង សង្រ្គោះនៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ គ្រោះអគ្គិភ័យ បានកើត ឡើង ចំនួន៥៣ដង ដោយឆក់យកជីវិតមនុស្ស ម្នាក់ និងបំផ្លាញ ផ្ទះអស់៣១ខ្នង៕
ដោយ៖ស៊ាន សុផាត



