ម្ចាស់គម្រោង៖ ការដាំដំណាំបន្លែ ជួយដល់ជីវភាពប្រជាកសិករ

បន្ទាយមានជ័យ៖លោក សុក សំអុល ប្រធានគម្រោងនើតឆ័រខេត្ត បន្ទាយមានជ័យបានបង្ហាញពីលទ្ធផលអនុវត្តគម្រោង នៅ ឆ្នាំ ២០២៣ លើស្រុកគោលដៅដែលបានអនុវត្តគម្រោងដោយបានជួយដល់កសិករយល់ច្បាស់ពី ការប្រើប្រាស់ ទឹក ក្នុងបរិមាណ សមស្រប ឬ ការប្រើទឺក ច្រើន ក្នុងការងារបង្កើនផលដំណាំបន្លែ ។ពិសេសបច្ចេកទេសក្នុង ការដាំដុះ។

ក្នុងបទបង្ហាញធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនាសាលាខេត្តលោក សុក សំអុល បានបញ្ជក់ថា គម្រោងនើតឆ័រផ្ដោតសំខាន់ លើការបណ្ដុះ បណ្ដាលកសិករនូវបច្ចេកទេសដាំដំណាំ បន្លែគ្រប់មុខ បន្សាំនឹងការ បម្រែ បម្រួលអាកាសធាតុ ។គម្រោងបានអនុវត្ត នៅស្រុកគោលដៅ ចំនួន បីក្នុងខេត្ត គឺស្រុកថ្មពួក , ស្វាយចេក និងស្រុកព្រះនេតព្រះ ដែល បានជួយឱ្យជីវភាពប្រជាកសិករ ទទួល បានចំណូលបន្ថែម ពីការ បង្កបង្កើន ផលស្រូវ ។ ជាទិសដៅបន្តឆ្នាំ២០២៤លើស្រុកគោល ដៅ គម្រោងនឹងបន្ថែមដំណាំស្រូវ និងការ ចិញ្ចឹមមាន់ ទន្ទឹមនឹងដំណាំបន្លែ គ្រប់មុខ។

ក្នុងឱកាសនេះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបានបង្ហាញនូវគាំទ្រ គម្រោង នើតឆ័រ។ឯកឧត្តមចាត់ទុកថា គម្រោងនេះ មាន សារៈ ប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក៏ដូចកសិករ ដ្បិតគម្រោងនេះ បានផ្ដោតជាចម្បងលើ ការងារបង្កបង្កើនផលកសិកម្មដែលជាប្រភពស្បៀងនិងជាប្រភព ចំណូល ដ៏សំខាន់។លោកបន្តថា ខេត្តបន្ទាយមានជ័យមានសក្តា នុពល ផ្នែកកសិកម្ម សិប្បកម្ម និងឧស្សាហកម្ម, ទេសចរណ៍ជាដើម។ខេត្តបន្ទាយមានជ័យក៏ជាប៉ូលសេដ្ឋកិច្ចទី៤ នៃការអភិវឌ្ឍ វិស័យ កសិកម្ម ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner