រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញយន្តការប្រាំចំណុច ដើម្បីពង្រឹង ការ គ្រប់ គ្រង និងគាំពារពលករទេសន្តរប្រវេសន៍
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេច ធិបតី ហ៊ុន ម៉ាណែត និងមានក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាសេនាធិការបានដាក់ចេញនូវការពង្រឹងយន្តការគ្រប់គ្រង និងសេវាគាំ ពារ នៅតាមប្រទេសទទួលពលករទេសន្តរ ប្រវេសន៍ កម្ពុជា ចំនួនប្រាំ ចំណុច ។នេះបើ យោងតាមសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យ ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
តើយន្តការទាំងប្រាំចំណុចនេះមានអ្វីខ្លះ? គឺទី១ ប្រព័ន្ធគ្រប់គ្រង ពលករទេសន្តរប្រវេសន៍កម្ពុជា នឹងត្រូវបានកែលម្អ និងពង្រីក មុខងារ រួមមានមុខងារតាមដានដំណើរការឯកសារ (Tracking System) និងមុខងារស្វែងរកឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជន ស្របច្បាប់។
ទី២ រៀបចំយន្តការបង្ការហានិភ័យ នីតិវិធីសម្រាប់ជូនដំណឹង ឆ្លើយតប បន្ទាន់ និងគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេល មាន អាសន្ន នឹងត្រូវបានសិក្សារៀបចំ និងអនុវត្តពេញលេញត្រឹមឆ្នាំ ២០២៥។
ទី៣ របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពសិទ្ធិ ផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និងការទទួលបានឱកាសអភិវឌ្ឍខ្លួន និងគ្រួសារនៅ ប្រទេសទទួល ត្រូវបានផលិត និងផ្សព្វផ្សាយ ជាភាសាខ្មែរនិងភាសា អង់គ្លេស។ ទី៤ អត្រាពលករទេសន្តរប្រវេសន៍កម្ពុជា ចេញ ដំណើរ ទៅធ្វើការនៅប្រទេស ដែលមានគណនីធនាគារកើនឡើង ។
ចំណែកទី៥ អត្រានៃពាក្យបណ្តឹងរបស់ពលករ ត្រូវបានទទួល និងអន្តរាគមន៍ដោះស្រាយដោយអនុព័ន្ធការងារនៅប្រទេសទទួល ក្នុងរយៈពេល៤៨ម៉ោង។
នៅក្នុងសៀវភៅផែនការយុទ្ធសាស្រ្តដដែល បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវសូចនាករកម្មវិធីចំនួនប្រាំនោះ ក្រសួងបាន កំណត់នូវចង្កោមសកម្មភាពអាទិភាពដូចជា ធ្វើបច្ចុប្បន្នភាព និងពង្រីកមុខងារប្រព័ន្ធគ្រប់គ្រងពលករទេសន្តរប្រវេសន៍កម្ពុជា និងប្រមូលចងក្រង និងផ្សព្វផ្សាយរបាយការណ៍ ស្ថិតិ ឧត្តមានុវត្តន៍ បទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមពាក់ព័ន្ធនិងពលករទេសន្តរ ប្រវេសន៍កម្ពុជា។
ក្នុងនោះរៀបចំប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ជូនដំណឹងដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមានអាសន្ន ត្រូវបានរៀបចំ និងដំណើរ ការពេញលេញត្រឹមឆ្នាំ២០២៤ និងយន្តការបង្ការហានិភ័យឆ្លើយតប បន្ទាន់ និងគាំពារដល់ពលករទេសន្តរប្រវេសន៍ កម្ពុជានៅពេលមាន អាសន្ន និងមូលនិធិសម្រាប់គាំទ្រដល់ពលករទេសន្តរប្រវេសន៍កម្ពុជា នៅពេលអាសន្ន និងដាក់ឱ្យអនុវត្តត្រឹមឆ្នាំ ២០២៤។
លើសពីនេះទៅទៀត ក្រសួងការងារ នឹងការពារ លើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរ ប្រវេសន៍ កម្ពុជា និងគ្រួសារ ព្រមទាំងផ្តល់ឱកាសទទួលបានការអប់រំសមរម្យដល់កូនចៅ របស់ពលករនៅប្រទេសទទួល។ ក្នុងនោះក្រសួង នឹងជួបសំណេះ សំណាល និងសួរសុខទុក្ខស្វែងយល់អំពីការរស់នៅ និងលក្ខខណ្ឌ ការងាររបស់ពលករទេសន្តរប្រវេសន៍ កម្ពុជានៅ ប្រទេសទទួល ក៏ដូចការបង្រៀនភាសារខ្មែរមូលដ្ឋានដល់កូនចៅពលករផងដែរ។
ក្រសួងការងារ នឹងចាត់តាំង ឬបន្ថែមអនុព័ន្ធការងារអមស្ថាន ឯកអគ្គ រាជទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុល និងតំណាងអចិន្ត្រៃយ៍ របស់ទីភ្នាក់ងារបញ្ជូនពលករ រួមជាមួយតំណាងសមាគមទីភ្នាក់ងារ ជ្រើស រើសឯកជនកម្ពុជា និងបង្កើតមជ្ឃមណ្ឌលគាំពារពលករ ទេសន្តរប្រវេសន៍ នៅតាមបណ្តាប្រទេសទទួលទៅតាមការចាំបាច់៕
ដោយ៖វណ្ណលុក


