ជនសង្ស័យ ៥៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៨ករណី ថ្ងៃទី២៧ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៥៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៨នាក់ស្រី ១នាក់
ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២១នាក់ស្រី ២នាក់ បើកបរក្រោម ឥទ្ធិពល ១ករណី ឃាត់ ២នាក់ស្រី ០នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៧នាក់ស្រី ០នាក់ វត្ថុតាងដែល ចាប់ យកសរុបក្នុងថ្ងៃទី២៧ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥៥០,៦៣ក្រាម។
កេតាមីន(Ke) ស្មើ ២០៦៣,១៨ក្រាម។ អុិចស្តាសុី(mdma) ស្មើ១៥០,៦៤ក្រាម។
នីមេតាហ្សាប៉ាម(N-zapam) ស្មើ៥,៩៨ក្រាម។ លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី/ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner