ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ផ្ទុះការពេញនិយមជាខ្លាំងនៅចុងឆ្នាំ២០២២
អត្ថបទដោយ៖
AMS OneMinute
ChatGPT មានការប្រើប្រាស់រហូតដល់ ១៤,៦ពាន់លានដង ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ដែលនេះបានធ្វើឱ្យ ChatGPT មានប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងចំណោម AI ដែលមានភាពពេញនិយមចំនួន ៥។
AI ដែលមានភាពល្បីល្បាញបន្ទាប់គឺ Character.AI ដែលមានការប្រើប្រាស់រហូតដល់ ៣,៨ពាន់លានដង។ QuillBot ជា AI ទី៣ មានការចូលប្រើ ១,១ពាន់លានដង ខណៈ Midjourney មានចំនួន ៥០០លានដង Hugging Face មានចំនួន ៣១៦លានដង និង Google Bard មានចំនួន ២៤១លានដង – Writerbuddy via Visual Capitalist

#ams1minute