ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ចូលរួមសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល កម្មវិធីអប់រំគុណតម្លៃអូឡាំពិកប្រទេសស្វីស
ភ្នំពេញ៖ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចូលរួមសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល កម្មវិធីអប់រំគុណតម្លៃអូឡាំពិក រៀបចំដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការ IOC ទីក្រុង Lausanne ប្រទេសស្វីស ។ លោក Thomas Batch ប្រធាន IOC ក៏បានផ្តល់កិតិ្តយសអញ្ជើញស្វាគមន៍ និងសំណេះសំណាលជាមួយសិក្ខាកាមដែលមកពី ២៩ ប្រទេស ទូទាំង ៥ទ្វីប សរុបចំនួន ៣០នាក់។
សិក្ខាសាលានេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពដល់គ្រូបង្គោលលើ ការរៀបចំផែនការ ការរៀបចំកម្មវិធីសិក្សា ការបង្កើតសកម្មភាពអប់រំកាយ និងកីឡា ការវាយតម្លៃ គរុកោស ល្យនៃបង្រៀន និងចែករំលែកនូវឯកសារសិក្សាថ្មីៗរៀបចំដោយ IOC ក្នុងគោលបំណង ពង្រឹង និងពង្រីកវិសាលភាពនៃអនុវត្តគម្រោងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅតាម បណ្តាប្រទេសជាសមាជិក ស្របតាមគោលការណ៍ណែនាំរបស់ IOC។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងរៀបចំកម្មវិធីអប់រំគុណតម្លៃ អូឡាំពិក ជារៀងរាល់ឆ្នាំនៅតាមសាលារៀនទូទាំងរាជធានី-ខេត្ត ក្នុងគោលបំណងអប់ រំសិស្សានុសិស្ស និងយុវជននូវគុណតម្លៃស្នូលទាំង៣ របស់ទស្សនវិជ្ជាអូឡាំពិក រួមមាន៖ ឧត្តមភាព “Excellence” ការគោរព “Respect” និងមិត្តភាព “Friendship”៕
ដោយ ជាវ ចន្ធូ

