សម្ដេចធិបតី៖ “កត្តាសំខាន់បំផុត គឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលត្រូវតែធានា និងរក្សាឱ្យបានប្រកបដោយចីរភាព
និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ សម្រាប់បរិបទកម្ពុជាសន្ដិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដី គឺបានមកពីការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ ក្នុង រយៈពេល ៥សតវត្ស និងជួយឱ្យកម្ពុជារក្សាបានកំណេីនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខ្លួន”។
លោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី Datuk Mutang Tagal ក៏ បានឯកភាពនឹងការលើកឡើងរបស់សម្តេចធិបតី ដែលបានចាត់ទុកសន្តិភាពជាកត្តាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
#ams1minute