យានយន្តល្មើសចំនួន ៤១២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៩ ខែកុម្ភៈ
អត្ថបទដោយ៖
ឈឹម សុផល
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៣គោលដៅ មានយានយន្តចូលគោលដៅចំនួន៦០៦គ្រឿង រថយន្តធំ១០គ្រឿង រថយន្តតូច១៤៩គ្រឿង ម៉ូតូ ៤៤៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១២គ្រឿង មានរថយន្តធំ ០៥គ្រឿង រថយន្តតូ៦៣ គ្រឿង និងម៉ូតូចំនួន ៣៤៤គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ប្រភព ៖ ក្រនាយកដ្ឋាន នគរបាលចរាចរណ៍
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។