ជនសង្ស័យ ៧១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ៣០ករណី ថ្ងៃទី២៩ ខែកុម្ភៈ

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៧១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣០ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៧១នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ១៨នាក់ស្រី ៥នាក់
ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៧នាក់ស្រី ២នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ២៥នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២១,៨០ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ១៣,៩៦ក្រាម។ កេតាមីន(Ke) ស្មើ ២០៩,៣៨ក្រាម។ អុិចស្តាសុី(mdma) ស្មើ ២៣៦,៥៦ក្រាម។ លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner