ឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាលីម ត្រូវបានជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន ២រូប គឺឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ការបោះឆ្នោតជ្រើសតាំងសមាជិកពក្រឹទ្ធសភានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២៤ដែលមានកូរ៉ុមសមាជិកសមាជិការដ្ឋសភាចូលរួមប្រជុំចំនួន១១៣រូបក្នុងចំនួនសមាជិករដ្ឋសភា១២៥រូប។

ឯកឧត្តម សុខ ឥសាន្ត ទទួលបានសំឡេងបោះឆ្នោតគាំទ្រពីសមាជិក សមាជិការដ្ឋសភាចំនួន១១៣សំឡេង និងឯកឧត្តម ហេង ហាលីម ទទួលបានសំឡេងបោះឆ្នោតគាំទ្រ ១១២សំឡេង ។

នៅក្នុងនីតិកាលទី៥ ព្រឹទ្ធសភាមានសមាជិកចំនួន៦២ រូប ក្នុងនោះសមាជិកព្រឹទ្ធសភា២ រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា ២រូបត្រូ វបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប រីឯសមាជិកព្រឹទ្ធសភា៥៨ រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាអសកល មិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

ក្រៅពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន ២រូប រដ្ឋសភាក៏បានប្រជុំពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល និងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក៕
ដោយ៖ពលជ័យ

ads banner