បណ្ដុំអង្គការសង្គមស៊ីវិលអំពាវនាវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីសង្គមមានសន្តិភាព និងការអភិវឌ្ឍ
ភ្នំពេញ៖ បណ្ដុំអង្គការសង្គមស៊ីវិលបានអំពាវនាវដល់មហាជនទូទៅ ជនរួមជាតិដែលនិយមប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ដូចជាហ្វេសបុក Facebook TikTok Telegram ជាដើម។ ដោយសារមួយរយៈនេះមានសកម្មភាពការបំផុសបំផុលព័ត៌មានក្នុងបណ្តាញសង្គមជាច្រើនករណី ដូចជា (ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះស្លាប់ភ្លាមៗ គ្រាន់តែការពារដីខ្លួន) គឺក្រុមប្រឆាំងជ្រុលនិយម បានយកករណីនេះ បំផុសបំផុសបង្កើតព៌ត័មានក្លែងក្លាយដើម្បីបំពុលសង្គម ក្នុងនៃកេងចំណេញផលប្រយោជន៍ផ្នែកនយោបាយប៉ុណ្ណោះ។ ប៉ុន្តែជាការពិតជាក់ស្តែង ករណីនេះរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ ក៏បានបញ្ជាក់ហើយជាព័ត៌មានពិត គឺមិនដូចការលើកឡើងរបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយនោះទេ។ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំ និងពិនិត្យ ប្រភពឲ្យបានច្បាស់លាស់។
បណ្ដុំអង្គការសង្គមស៊ីវិលបានបន្តថា ដើម្បីជាផ្នែកមួយឆ្លើយតបការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ សូមសំណូមពរដូចខាងក្រោម៖
១/.ស្វែងរកប្រភពព័ត៌មានក្លែងក្លាយនោះហើយកុំទាន់ធ្វើការវិនិច្ឆ័យ និងចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្តែត្រូវ កំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន។
២/.រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទជែកនោះ។
៣/. ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្តាញសង្គម ឬបណ្តាញសារព័ត៌មាននានាជាបន្ទាន់ដើម្បីបន្សាបព័ត៌មានប្រឌិត។
៤/.អំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួន ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ។
៥/.សូមបញ្ឈប់នាំគ្នាចែករំចែកបន្ត ឬ Like Comment Share ជាដើម។
អាស្រ័យដូចសេចក្តីអំពាវនាវខាងលើ សូមអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ចូលរួមទាំងអស់គ្នា ដើម្បីសង្គមជាតិយើង និងកុំបណ្តោយឱ្យក្លាយជាជនរងគ្រោះដោយផ្ទាល់ ឬប្រយោល ដោយសារព័ត៌មានមិនពិត៕
ដោយ៖ពលជ័យ

