ក្នុងខែកុម្ភៈអង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការនិងសម្រេចលើពាក្យបណ្តឹងចំនួន៤៩

ភ្នំពេញ៖ ពេញមួយខែកុម្ភៈកន្លទៅនេះអង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការនិងសម្រេចលើពាក្យបណ្តឹងចំនួន៤៩។ ក្នុងខែនេះ ក៏ មានមន្រ្តីចំនួន២៨៨នាក់ បានប្រកាសទ្រព្យសម្បត្តិផងដែរ។

ប្រាប់ដល់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំលើកទី៣២នៃអាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀល ថ្ងៃព្រហស្បតិ៍ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការីនិងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំង អំពើពុករលួយឱ្យដឹងថាក្នុងខែកុម្ភៈនេះ អង្គភាពបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៤៩ពាក្យប្ដឹង។

អ្នកនាំពាក្យដដែលបន្តថា លើការងារបង្ការទប់ស្កាត់អំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ការប្រឡង ចំនួនពីរលើក រួមមាន ការប្រឡងជ្រើស រើសគ្រូបង្រៀនអប់រំកាយ និងកីឡាជំនាន់ទី៣១ ឱ្យចូលបំរើការងារក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចំនួន១០០នាក់ និងការប្រឡង ថ្នាក់ជាតិ ជ្រើស រើសសិស្ស – និស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថាន បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ចំនួនជាង ៣.០០០នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡង ចំនួន៩ ៧៧៤នាក់ៗ ។

អង្គភាពប្រឆាំងអំពើពុករលួយ សង្កេតឃើញថាដំណើរការប្រឡង ទាំង ពីរលើកនេះ ចាប់តាំងពីការរៀបចំនីតិវិធីប្រឡង ដំណើរការប្រឡង ដំណើរការកំណែ ការស្រង់-បូកពិន្ទុ និងការប្រកាសលទ្ធផល ស្ថាពរ ប្រព្រឹត្តទៅ ដោយរលូន នៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរ ការ ប្រឡង។

ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយក៏ បានចុះសង្កេតការណ៍ លទ្ធកម្ម សាធារណៈ ចំនួន ៤៥ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ១៣អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយ ចំនួនទៀត តាមសំណើ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងផ្សេងៗទៀត។

ក្នុងខែកុម្ភៈនេះដែរមន្ត្រីចំនួន ២៨៨នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបាន ការតែងតាំងថ្មីចំនួន ១៥១ នាក់ និងមន្ត្រី ១៣៧នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុល ៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖លោក ហេង សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner