អតីតប្រធានាធិបតីអាហ្សង់ទីន ត្រូវបានចោទប្រកាន់ពីបទពុករលួយ

អតីតប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez ត្រូវបានចោទប្រកាន់ ពីបទកេងបន្លំថវិកាសាធារណៈ កាលពីពេលោកនៅកាន់អំណាច។

យោងតាមឯកសារដាក់បន្ទុក បង្ហាញថា លោក Fernandez ជាប់ពាក់ព័ន្ធក្នុងគម្រោងការចុះកិច្ចសន្យា បន្តផែនការធានារ៉ាប់រងសេវាសាធារណៈដល់ក្រុមហ៊ុនឯកជន ក្នុងតម្លៃខ្ពស់ ជាមួយនឹងការផ្តល់ប្រាក់លើកទឹកចិត្តសម្រាប់ឈ្មួញកណ្តាល និងមន្ត្រីពាក់ព័ន្ធ។

ជុំវិញករណីនេះ អតីតប្រធានក្រុមហ៊ុនធានារ៉ាប់រងសាធារណៈរបស់អាហ្សង់ទីន និងឈ្មួញកណ្តាល ក៏ត្រូវបានចោទប្រកាន់ ផងដែរ។

លោក ចៅក្រម Julian Ercolini ដែលទទួលបន្ទុកនេះ បានប្រាប់ថា មិនទាន់មានការសម្រេចចិត្តថា តើសំណុំរឿងនឹងដំណើរការកាត់ក្តី ឬ យ៉ាងណាងនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា វាត្រូវបានចេញផ្សាយ ដោយរដ្ឋអាជ្ញាសាធារណៈ។

លោក Fernandez គឺជាអតីតប្រធានាធិបតីអាហ្សង់ទីន ចាប់ពីឆ្នាំ ២០១៩ រហូតដល់ប្រគល់អំណាច ក្នុងខែធ្នូ ឆ្នាំ២០២៣ ទៅឱ្យ មេដឹកនាំថ្មីដែលសេរីនិយមជ្រុល គឺលោក Javier Milei ជាប្រធានាធិបតី ដែលដាក់ចេញបេសកកម្មចម្បង ផ្តោតលើការកាត់បន្ថយការចំណាយសាធារណៈ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner