អតីតឯកអគ្គរដ្ឋទូតអាមេរិកត្រូវទទួលទោសពីបទចារកម្មឲ្យគុយបា
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសបូលីវី ត្រូវបានចោទប្រកាន់ ពីបទធ្វើចារកម្មឲ្យប្រទេសគុយបា អស់រយៈពេល៤ទសវត្សរ៍។ ចៅក្រមបានប្រាប់ថា លោកនឹងទទួលទោសកំហុស។
លោក Victor Manuel Rocha អាយុ ៧៣ ឆ្នាំត្រូវបានចាប់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០២៣។ ដំបូងឡើយ លោក Rocha ជំទាស់នឹងការចោទប្រកាន់ពីបទសមគំនិត ក្នុងការដើរតួជាភ្នាក់ងាររបស់រដ្ឋាភិបាលបរទេស ប៉ុន្តែ ក្រោយមក លោកបានប្រាប់ចៅក្រម Beth Bloom ក្នុងសន្និសីទ មុនការកាត់ក្តី កាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់ផ្លាស់ប្តូរចិត្ត ទទួលខុសវិញ។ ត្រូវបានកំណត់ថា ជាថ្ងៃដែលតុលាការសម្រេច លើជោគវាសនារបស់លោក Rocha ។
គួរបញ្ជាក់ថា លោក Rocha ជាពលរដ្ឋអាមេរិក ដែលមានសញ្ជាតិដើម មកពីប្រទេសកូឡុំប៊ី។ គេចោទលោកថា ជាភ្នាក់ងារសម្ងាត់នៃអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ (DGI) របស់ប្រទេសគុយបា តាំងពីឆ្នាំ១៩៨១ រហូតដល់លោកក្លាយជាឯកអគ្គរដ្ឋទូត ប្រចាំនៅគុយបា។ នេះបើយោងតាមអាជ្ញាធរសហរដ្ឋអាមេរិក។
នេះមិនមែនជាលើកដំបូងទេ ដែលមន្ត្រីអាមេរិក ត្រូវបានកាត់ទោស រឿងធ្វើចារកម្មឲ្យប្រទេសគុយបា។ កន្លងមកមានមន្ត្រីអាមេរិក២នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ ក្នុងឆ្នាំ២០០៩ ពីបទធ្វើចារកម្មឲ្យប្រទេសគុយបា អស់រយៈពេលជិត៣០ឆ្នាំ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត