សំរាមជាកាកសំណល់ស្វាយ ជះក្លិនអសោចអ្នកភូមិនិងអ្នកដំណើរ

កំពង់ស្ពឺ៖ សំរាមកាកសំណល់ស្វាយដែលត្រូវបានគេយកចាក់ចោល ក្នុងដីទំនេរមួយកន្លែង ចំនួនដ៏ច្រើនមិនមានការទទួលខុសត្រូវបាន ជះក្លិនស្អុយ ពិបាកទ្រាំដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរគំនរ សំរាមស្វាយ និងអ្នកដំណើរនានា។រហូតមកដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ កាកសំណល់សំរាមស្វាយគេនៅតែបន្តដឹកទាំងឡាន យកមកចាក់ចោលយ៉ាងអនាធិតេយ្យដដែល។

ករណីនេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូ ម៉ែត្រ២៩-៣០ បត់ចូលតាមផ្លូវលំ១៥០ម៉ែត្រ ស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរសាកសពផ្លែស្វាយនេះបានឱ្យដឹងថាមានរថយន្តដឹកកាកសំណល់កាកសំណល់ស្វាយ យកទៅចាក់លើដីមួយកន្លែងទំនេរទុកចោល ។ឡានបានដឹក ជញ្ជូន រាល់ថ្ងៃ។បច្ចុប្បន្នសំរាមបានចេញក្លិនស្អុយ មកលើអ្នក ភូមិសែន ពិបាកទ្រាំ។ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ផង៕
ដោយ៖ម៉ុន សំអាត

ads banner