ជនសង្ស័យ ៦៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៩ករណី ថ្ងៃទី៣ ខែមីនា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៦៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៦៨នាក់ រួមមានវត្ថុតាង ចាប់យកសរុប មេតំហ្វេតាមីន (Ice) ស្មើ ៦០៦,៣៣ ក្រាម មេតំហ្វេតាមីន (Wy) ស្មើ ០,៧៧ ក្រាម ។ នគរបាលបង្ក្រាប ប្រភេទបទល្មើសជួញដូរ ៣ករណី ឃាត់ ១១នាក់ ស្រី ៣នាក់ ដឹកជញ្ជូន រក្សាទុក ១៩ ករណី ឃាត់ ៣៩នាក់ ស្រី ៣នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៨នាក់ ស្រី ៣នាក់ អាវុធហត្ថបង្ក្រាប ប្រភេទបទល្មើស ជួញដូរ ៣ករណី ឃាត់ ១១នាក់ ស្រី ៣នាក់ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី អ្នកមានផ្ទុកសារធាតុ ញៀន ១៨នាក់ ជួញដូរ ស្មើ ៥០នាក់ ប្រើប្រាស់ស្មើ ១៨នាក់ ១៨នាក់ លទ្ធផលខាងលើ ១១ អង្គភាពបានចូលរួមបង្ក្រាប ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ