មន្រ្តីកម្ពុជា ២រូប ចូលរួមមហាសន្និបាតសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ដើម្បីជំរុញ កីឡាមួយនេះ ឲ្យដល់កម្រិតអាស៊ីហ្គេម និងកម្រិតអូឡាំពិកហ្គេម

(ភ្នំពេញ)៖ មន្រ្តីសហព័ន្ធកីឡាទាញ ព្រ័តកម្ពុជា ២រូប លោក ចាប រតនា អគ្គលេខាធិការ និងលោក គង់ សុភាព អគ្គលេខាធិការរង បានចូលរួមមហាសន្និបាតសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុង New Delhi តបតាមការតអញ្ជើញ របស់ អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ។

លោក ចាប រតនា បន្តថា ការចូលរួមខាងលើនេះ ទទួលបានការឯកភាពពីឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័តកម្ពុជា ដើម្បីចូលរួមបោះឆ្នោត សមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិ២០២៤-២០២៨ សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ( Asian Tug_of_War Federation ) ។

លោកអគ្គលេខាធិការ បន្ថែមថា ឆ្លងកាត់កិច្ចពិភាក្សា សមាជិក សមាជិការបស់សហព័ន្ធកីឡា ទាញព្រ័ត្រអាស៊ី ការចូលរួមមតិ និងបានលើកឡើងនូវសំណូមពរ ០៣ ចំណុច៖
១. ស្នើសុំឱ្យមានការរៀបចំការប្រកួតកីឡាទាញព្រ័ត្រកម្រិត អាស៊ាន អាស៊ី ជាក់លាក់ និងរៀងរាល់ឆ្នាំ។
២. ស្នើប្រទេសក្នុងអាស៊ីជួយជំរុញប្រភេទកីឡាទាញទៅក្នុងការប្រកួតកីឡាអាស៊ានហ្គេម អាស៊ីហ្គេម និងកម្រិតអូឡាំពិកហ្គេម។
៣. ស្នើសុំឱ្យសហព័ន្ធកីឡាទាញព្រ័ត្រប្រទេសថៃ ជួយជំរុញ ក៏ដូជាស្នើសុំដល់គណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃ ទទួលធ្វើជាម្ចាស់ផ្ទះ ដាក់បញ្ចូលប្រភេទកីឡាទាញព្រ័ត្រផ្លូវការ។

អង្គមហាសន្និបាតបានបើកកិច្ចពិភាក្សា ដោយក្នុងនោះ លោក Sathiah Sudakaran អនុប្រធានជាន់ខ្ពស់សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ជនជាតិម៉ាឡេស៊ី បានចែករំលែកចក្ខុវិស័យ គោលបំណងក្នុងការចូលរួមអភិវឌ្ឍកីឡាទាញព្រ័តក្នុងតំបន់អាស៊ី និងលោកបានចែករំលែក ពីការត្រៀមរៀបចំការប្រកួត Malaysia International Indoor Tug of War Championships 2024 ដែលគ្រោងធ្វើនៅថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លោកអគ្គលេខាធិការ ចាប រតនា បានចូលរួម និងស្នើសុំឱ្យប្រទេសម៉ាឡេស៊ី រៀបចំការប្រកួតនេះ ទៅជាកម្រិតជ្រើសរើសជើងឯកកីឡាទាញព្រ័ត្រក្រៅសាល ឬក្នុងសាល កម្រិតអាស៊ីវិញ ។

គួរបញ្ជាក់ថា ជាលទ្ធផលការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិ ២០២៤-២០២៨ សហព័ន្ធកីឡាទាញ ព្រ័ត្រអាស៊ី Asian Tug of War Federation ដែលមានសមាសភាពចំនួន ០៩រូប៖ ប្រធាន ០១រូប អនុប្រធាន ជាន់ខ្ពស់ ០១ រូប អនុប្រធាន ០៣ រូប អគ្គលេខាធិការ ០១ រូប អគ្គលេខាធិការចូលរួម ០១ រូប អគ្គហេរញ្ញិក ០១ រូប និងសមាជិក ០១រូប។ រីឯការបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិ ២០២៤-២០២៨ របស់សហព័ន្ធកីឡាទាញព្រ័ត្រ South Asian Tug of War Federation ៖ ចំនួន ០៧រូប៖ ប្រធាន ០១រូប អនុប្រធានជាន់ខ្ពស់ ០១រូប អនុប្រធាន ០២រូប អគ្គលេខាធិការ ០១ រូប អគ្គលេខាធិការចូលរួម ០១រូប និងអគ្គហេរញឹក ០១រូប ៕

អត្ថបទ ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner