រដ្ឋមន្រ្តីក្រសួងកសិកម្មជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ទទួល ពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេ រិកប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។

ក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ក្រសួងកសិកម្មបាន ឱ្យដឹងថា ក្នុង ពិធីនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហរដ្ឋ អាមេ រិក នាពេលកន្លងមក។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានបង្ហាញពីគោលនយោបាយ និងកម្មវិធី អាទិ ភាព នានារបស់ ក្រសួង ដែលនឹងជួយទ្រទ្រងវិស័យកសិកម្មឱ្យរីកចម្រើន ប្រកប ដោយ និរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។ ក្នុងស្មារតីបញ្ជាក់ពីឆន្ទៈបន្តកិច្ច សហប្រតិបត្តិការ រួមគ្នា ឱ្យ កាន់ តែជិតស្និទ្ធ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy អះអាងថា នឹងបន្តគាំទ្រចំពោះ គម្រោងនិងកម្មវិធីគោលនយោបាយទាំងឡាយណា ដែលជាអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រភពខាងលើដដែលនេះបានបញ្ជាក់ថា ភាគីទាំងពីរបានជជែកផ្លាស់ប្ដូរយោបល់អំពី គម្រោង ដែលនឹងត្រូវអនុវត្តបន្តនាពេលអនាគត ដោយផ្ដោតសំខាន់លើការ អភិវឌ្ឍ វិស័យ កសិកម្ម ការអភិរក្សធនធានធម្មជាតិ និងការទប់ ស្កាត់ ការរីករាលដាលនៃជំងឺឆ្លងពីសត្វ មកមនុស្ស ក្រោមគម្រោង One Health។ ចំពោះគម្រោង One Health នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានកត់ សម្គាល់ អំពី តម្លាភាពនៃការផ្ដល់ព័ត៌មាន នៃក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានរួម ចំណែកទប់ស្កាត់ការផ្ទុះរាលដាលនៃជំងឺឆ្លងនានា ប្រកប ដោយប្រសិទ្ធភាពខ្ពស់។

ពាក់ព័ន្ធ នឹង ការងារ នា ពេល អនាគត ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការ ស្វា គមន៍ និងចង់ឱ្យកិច្ចសហប្រតិបត្តិការនេះដំណើរការ ដោយភាពស្មោះត្រង់ មាន តម្លាភាព។ ភាគីទាំងពីរបានឯកភាព រៀបចំគណកម្មការតម្រង់ទិសដែលដាក់គំរោងសហ ប្រតិបត្តិការ ក្នុងវិស័យកសិកម្មទាំងអស់ចូលក្នុងក្របខណ្ឌនៃការតម្រង់ទិសរួម សំដៅបម្រើផលប្រយោជ ន៍ ប្រជាជននិងប្រជាកសិករកម្ពុជា ឱ្យត្រូវគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ ម៉ាដេប៉ូ
