មេបញ្ជាការសឹករងខេត្តកំពង់ធំ ប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំពង្រឹងតួនាទីភារកិច្ច ជូនកងដល់កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

(កំពង់ធំ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ ដែលកើតមានឡើងថ្មីៗ ជូនដល់កងកម្លាំងដល់យោធិន ចំណុះបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ អប់រំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ យោធភូមិភាគទី៤ នៅក្នុងឪកាសគោរពទង់ជាតិ នាព្រឹកថ្ងៃច័ន្ទទី៤ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីសភាពការណ៍សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលមានរយៈពេលជាង ២ឆ្នាំកន្លងទៅ សង្គ្រាមនៅតែបន្តការអូសបន្លាយ និងបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសប៉ាលីស្ទីន ព្រមទាំងផលវិបាក ដែល កើតមានឡើងដោយសារសង្គ្រាមសង្គ្រាមបានបង្ករវិនាសកម្មគ្រប់យ៉ាង បំផ្លាញ អាយុ ជីវិត មនុស្ស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រប់វស័យនិងសេចក្ដីសុខសាន្តរបស់ប្រជាជន ។

ចំពោះសភាពការណ៍ជាតិ អំពីប្រតិភូរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អូស្ត្រាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដោយ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលរស់នៅប្រទេសអូស្ត្រាលី និងអញ្ជើញមក ពីប្រទេសនូវែលហ្សេឡង់ យ៉ាងច្រើនកុះករ ដើម្បីទទួលស្វាគមន៍អបអរសាទរដំណើរ ទស្សនកិច្ច ផ្លូវការ និងការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលីនៅពេលនេះ ដែលនេះ ជាមោទនភាពរបស់ប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំលឹកដល់ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និង យោ ធិនគ្រប់រូប ត្រូវប្តេជ្ញាចិត្តដាច់ខាត ការពារបូរណភាពទឹកដី ការពារអធិបតេយ្យ ភាព កម្ពុជា ការពារជាតិសាសនាព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើត ឡើង ពីការបោះឆ្នោត ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា នឹងត្រូវសហការជាមួយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ ប្រភេទ និងត្រូវបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ឲ្យអស់ពីចិត្តពីថ្លើម ដើម្បីរក្សា ឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ៕

ដោយ ប៊ុន រដ្ឋា

ads banner