ឯកឧត្តម ឌិត ទីណា អញ្ជើញ ៖ បទបង្ហាញស្តីពីការងារពិសោធន៍ បង្ហាញតាមវិធីសាស្ត្រ កសិអេកូឡូស៊ី និងតាមវិធីសាស្ត្រប្រើប្រាស់ជីគីមីលើដំណាំស្រូវ
ភ្នំពេញ៖ ក្រុមការងារពិសោធន៍ត្រូវគិតគូរពីវិធីសាស្ត្រដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ច និងទទួលបានផលចំណេញពិតប្រាកដ។ លើសពីនេះទៅទៀត ក្រុមការងារ ត្រូវប្រឹងប្រែងបន្ថែមទៀត ដោយតាមដានពីការចំណាយទាំងអស់ក្នុងដំណើរការពិសោធន៍ និងតាមដានការងារពិសោធន៍ពីមួយឆ្នាំ ទៅមួយឆ្នាំ ឱ្យមានលទ្ធផលល្អ និងមានប្រសិទ្ធិភាព។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈអញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពីការងារពិសោធន៍ បង្ហាញតាមវិធីសាស្រ្តកសិអេកូឡូស៊ី និងតាមវិធីសាស្រត្រប្រើប្រាស់ជីគីមីលើដំណាំស្រូវ នាទីស្តីការក្រសួងកសិកម្ម នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ។
សូមជម្រាបជូនថា ការងារពិសោធន៍នេះ ធ្វើឡើងក្នុងគោលបំណងប្រៀបធៀប រយៈពេល ខ្លី អំពីប្រសិទ្ធិភាពលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន និងសង្គមនៃការអនុវត្តផលិតកម្មកសិកម្មតាមវិធីសាស្ត្រកសិអេកូឡូស៊ី (Agroecology) ការប្រើប្រាស់ជីគីមី (Conventional Tillage) និងការប្រើប្រាស់ជីស្រស់ (Green Manure) ដោយផ្តោតលើពូជស្រូវ ២ ប្រភេទគឺ ពូជស្រូវចំប៉ី ស ៧០ និងពូជស្រូវផ្ការំដួល៕
ប្រភព ៖ ក្រសួងកសិកម្ម



