សហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាបបានប្រារព្ធពិធីអបអរសាទរខួបទិវាអន្តរជាតិនារី ៨ មីនាលើកទី១១៣

សៀមរាប៖ សហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប កាលពីរសៀល ថ្ងៃទី៧ ខែមីនាឆ្នាំ២០២៤ បានប្រារព្ធពិធីអបអរសាទរខួបទិវា អន្តរជាតិ នារី ៨ មីនាលើកទី១១៣ ក្នុងគោលបំណងដើម្បីរំលឹកដល់ វីរភាពរបស់ បុព្វនារី និងភ្ជាប់ជាមួយការប្រារព្ធវេទិកាស្ត្រី ដើម្បី អ្នកទាំងអស់គ្នាក្រោម ប្រធានបទ “ស្ត្រីក្នុងតួនាទីគ្រួសារ អាជីវកម្ម និងការអភិវឌ្ឍសង្គម” ។

ក្នុងពិធីនេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបបាន រំលេចនូវ តម្លៃ នៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបានក្នុង ការថែរក្សាសុខសន្តិភាព និងសុខដុមនីយកម្មសង្គមជាតិប្រកប ដោយឧត្តមភាព ក៏ដូចជាបាននិងកំពុងចូលរួមយ៉ាង សកម្មក្នុង ការ ពន្លឿនដោយចីរភាព និងនិរន្តរភាពនៃកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ក្នុងភាពជាដៃគូ ។លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី និងបុរស នឹងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្តា ប្រទេស នានាទាំងក្នុងតំបន់ និងទូទាំងសកលលោក ជាពិសេស នៅ ក្នុងបរិបទនៃយុគសម័យឌីជីថល។

លោកបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ ប៉ិនប្រសប់ និងភាពអង់អាច បំផុតរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យ ប្រទេសជាតិមាន សុខ សន្តិភាពពេញលេញនិងអភិវឌ្ឍន៍រីចម្រើនលើគ្រប់វិស័យ។ សមិទ្ធផលនេះបានបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជចានៃរដ្ឋសភានីតិកាលទី៧ ។

ទាក់ទងនឹងវេទិកាស្រ្តីក្រោមប្រធានបទ «ស្ត្រីក្នុងតួនាទីគ្រួសារ អាជីវកម្ម និងការអភិវឌ្ឍសង្គម » លោកអភិបាលរងខេត្តបញ្ជាក់ថាពី
វេទិកា នេះនឹង ក្លាយទៅជាសកម្មភាពជា ក់ស្តែងដើម្បី ឈានទៅ សម្រេចបានស្របតាមគោលដៅគោលនយោបាយជាតិ ដើម្បីលើក ស្ទួយដល់ស្ត្រីក្នុងតួនាទីគ្រួសារ អាជីវកម្ម និងការអភិវឌ្ឍសង្គមជាដើម។

ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប លោកស្រី ជា សុកនួន លើកឡើងថា ឆ្នាំនេះថ្ងៃនេះក៏ដូចឆ្នាំមុនៗ ចាប់តាំងពី សមាគម សហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប ចាប់បដិសន្ធិដោយអតីត ប្រធានលោកស្រី នុច គឹមលីន បច្ចុប្បន្ន ជាទីប្រឹក្សាសមាគម និងជា អនុប្រធានសភាពាណិជ្ជកម្មខេត្ត តែងតែរៀបចំកម្មវិធីរំលឹកខួបទិវា អន្តរជាតិនារី ៨ មីនា។លោកស្រីថាវេទិកានេះជា ការ ចែកចំណេះដឹង បទពិសោធន៍កើតចេញពី ការរៀនសូត្រ, ការអនុវត្តផ្ទាល់របស់វាគ្មិន កិត្តិយស ថាតើស្ត្រីមាន តួនាទី យ៉ាងដូចម្តេច?ឬ បម្លែងខ្លួនបែបណា ក្នុងពេលតែមួយ ខណជាភរិយា ជាមាតា ជាអ្នកដឹកនាំស្ថាប័ន មន្ទីរ ក្រុមហ៊ុន សហគ្រាស អាជីវកម្ម សមាគម រួមទាំងការចូលអភិវឌ្ឍ សង្គមជាតិផង៕
ដោយ៖ ស៊ាន សុផាត

ads banner