ជនសង្ស័យ ៩២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀន ទូទាំងប្រទេសចំនួន៣៨ករណី ថ្ងៃទី៧ ខែមីនា

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៩២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៩២នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ១២នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ២៥នាក់ស្រី ០នាក់ ប្រើប្រាស់ ១៥ករណី ឃាត់ ៥៤នាក់ស្រី ៤នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៣៤,២០ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ០,៤៥ក្រាម។
ហេរ៉ូអុីន(Heroine) ស្មើ៨០០,៣៥ក្រាម។ លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួម បង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner