អង្គការមូលនិធិថែទាំសុខភាពអ្នកកើតជំងឺអេដស៍ រៀបចំទិវា អន្តរជាតិនារី៨មីនា
កំពង់ឆ្នាំង៖លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា កាលពីថ្ងៃព្រហស្បតិ៍ទី៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ពិធីទិវាអន្តរជាតិនារី ៨មីនាលើកទី ១១៣នៅ សាលាវិទ្យាល័យក្រុងកំពង់ឆ្នាំង ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុ សិស្សចូលរួមជាង២០០នាក់។ពិធីនេះរៀបចំដោយ អង្គការមូលនិធិថែ ទាំសុខភាពអ្នកកើតជំងឺអេដស៍។
ក្នុងឱកាសនេះលោកជំទាវបានលើកឡើងថា អន្តរជាតិនារី៨មីនាឆ្នាំ ២០២៤ប្រារព្ធក្រោមប្រធានបទ “ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្ម” ពិតមានសារៈសំខាន់ខ្លាំងណាស់ដែលយើងគ្រប់គ្នាត្រូវតែយកដាក់ដល់ស្ត្រីនិងកុមារីជាចម្បង ។ពិសេសស្ត្រីនិងក្មេងស្រី ដែលកំពុង តែ រស់នៅជាមួយនឹងជំងឺអេដស៍។ លោកជំទាវបន្តថា ជំងឺអេដស៍ ដែលជាជំងឺលាក់មុខ ថ្វីបិទថាមើលពីខាងក្រៅ ឃើញសភាពស្ងប់ ស្ងាត់ ក៏ប៉ុន្តែជំងឺនេះនៅតែបន្តរីករាលដាល ហើយភាគច្រើនដែលកើតជំងឺនេះ ជាស្ត្រីនិងអ្នកដែលស្រឡាញ់ភេទដូចគ្នា។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងថា រាជរដ្ឋា ភិបាលនៅគ្រប់អាណត្តិតែង តែផ្ដល់អាទិភាពខ្ពស់ដល់ ស្ត្រី។ដោយឡែករាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែ បន្តពង្រឹងនិង អនុវត្តការផ្ដល់អាទិភាព នៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធាន ការនានាសំដៅដោះស្រាយបញ្ហា ប្រឈម របស់ស្ត្រីកម្ពុជា។
លោកស្រី វិជ្ជបណ្ឌិត នូ វណ្ណារី ប្រធានគ្រប់គ្រងកម្មវិធីបង្ការមូល និធិ ថែទាំសុខភាព អ្នកកើតជម្ងឺអេដស៍ថ្លែងថាការប្រារព្ធទិវាអន្តរជាតិ ជាតិ៨មីនាពេលនេះ ក្នុងគោលបំណងការលើកកម្ពស់ស្រ្តី ក្នុងការ ទទួលខុសត្រូវអំពីសុខភាពរបស់ពួកគាត់៕
ដោយ៖សុខ គឹមសៀន