ជនសង្ស័យ ៤៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី៨ ខែមីនា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ១៤នាក់ ស្រី ២នាក់
ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៧នាក់ ស្រី ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ ស្រី ២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) សហនើ ១៣៤,៥៧ក្រាម មេតំហ្វេតាមីន(Wy) ស្មើ ០,២០ក្រាម កេតាមីន(Ke) ស្មើ ១០,០២ក្រាម អុិចស្តាសុី(mdma) ស្មើ ៨៣,០៦ក្រាម។ លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner