គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួស ៨នាក់
អត្ថបទដោយ៖
ឈឹម សុផល
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន០៥លើក បណ្តាលអោយមនុស្សស្លាប់០៣ នឹងរងរបួសធ្ងន់ស្រាលចំនួន ៨នាក់ ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០៣នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងមិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។