អាមេរិកស៊ើបអង្កេតការលេចធ្លាយប្រេង ក្នុងទំហំជាង ៣គីឡូម៉ែត្រ

អាមេរិក៖ ក្រុមមន្ត្រីបាននិយាយថា ឆ្មាំឆ្នេរសមុទ្រអាមេរិកកំពុងស៊ើបអង្កេត ករណីសង្ស័យលេចធ្លាយប្រេង ក្នុងទំហំ ជាង៣គីឡូម៉ែត្រ នៅលើផ្ទៃទឹក ជិតនឹងឆ្នេរសមុទ្ររដ្ឋ California ក្បែនឹងរដ្ឋ Los Angeles ។

ឆ្មាំសមុទ្របាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា ការកំពប់នេះមានទីតាំង ក្បែរនឹងកន្លែងខួងយកប្រេង ចំនួនពីរទីតាំង នៃ ឆ្នេរសមុទ្រ Huntington ជាទីក្រុងឆ្នេរដ៏ពេញនិយម ដែលល្បីល្បាញ សម្រាប់ការជិះស្គីដ៏មមាញឹក កម្រិតពិភពលោក ប៉ុន្តែ ប្រភពមិនទាន់បានផ្តល់ព័ត៌មានលម្អិត នៅឡើយទេ។

ប្រភពបានបន្ថែមទៀតថា ឆ្មាំឆ្នេរសមុទ្រកំពុងទាក់ទងប្រភព ដែលរាយការណ៍ពីការកំពប់នេះបន្ថែមទៀត។ រីឯ អាជ្ញាធរកំពុងធ្វើការដើម្បីកំណត់ពីផលប៉ះពាល់ដែលអាចកើតមានចំពោះច្រាំងសមុទ្រ និងប៉ះពាល់ដល់បរិស្ថាន។

នាយកដ្ឋានសត្វព្រៃនៃរដ្ឋ Californiaបាននិយាយថា ការកំពប់នេះត្រូវបានគេប្រទះឃើញ ជាលើកដំបូង នៅយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែ ដំបូងឡើយ ត្រូវបានគេសង្ស័យថា ជាការបញ្ចេញទឹកស្អុយ។ ការិយាល័យបង្ការ និងឆ្លើយតបរបស់នាយកដ្ឋានមួយនេះ បាននិយាយទៀតថា បើមើលពីការលើអាកាស គេសង្កេតឃើញមានប្រេង នៅលើផ្ទៃទឹកដែរ។

គួររម្លឹកថា កាលពីឆ្នាំ២០២១ បំពង់បង្ហូរប្រេងដែលប្រេះបែក បានលេចធ្លាយប្រេងឆៅ ប្រមាណ ២៥០០០ហ្គាឡុង ឬប្រមាណ ៩៥០០០លីត្រ ទៅលើឆ្នេរនានា ក្នុងតំបន់ភាគខាងត្បូង នៃទីក្រុង Los Angeles៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner