ប្រធានយុវជនសង្គមស៊ីវិល លើកពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះកម្ពុជាដែលក្រុមប្រឆាំងគួរតែរៀនសូត្រ

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បណ្តុំអង្គការសមាគម សង្គមស៊ីវិល បានឱ្យដឹងថា បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ ពិតណាស់យើងមិនអាចប្រែក្រឡះប្រវត្តិសាស្រ្តបានទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តែជាកិត្យានុភាពបន្ថែមទៀត ដោយការលះបង់សាច់ស្រស់ ឈាមស្រស់ អស់រយៈពេលជាង៤០ឆ្នាំ ដើម្បីបុព្វហេតុជាតិ អធិបតេ្យយភាព បូរណភាពទឹកដី ពិសេសគឺរក្សាឱ្យបាននូវរបបលទ្ធិប្រជាធិបតេយ្យ សេរី និងការពាររាជបល្ល័ង្ក សម្រាប់ប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប។

លោកបន្តថា កម្ពុជាមុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសរបស់សម្តេចតេជោទេនោះ ម្ល៉េះកម្ពុជាអាចនឹងបន្តជោកជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សារ និងសមាហរណកម្មបាននោះឡើយ។ ជាសក្ខីកម្មមានការអនុវត្តគោលនយោបាយ DIFIT គោលនយោបាយជំហានគីង្គក់ និងអភិក្រម៥ ពិសេសគោលនយោបាយការទូត ទំនាក់ទំនងដៃគូវិនិយោគ ដែលបានស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោយពីការបំផ្លាញគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ល។

ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា សម្តេចតែងតែសណ្តោះប្រណីដល់ក្រុមប្រឆាំង និងបើកទ្វារយ៉ាងទូលាយដើម្បីមានឱកាសចូលមកធ្វើកិច្ចការ ដើម្បីប្រទេសជាតិពិតទាំងអស់គ្នា។ ក្នុងនាមខ្មែរតែមួយ ជាតិសាសន៍តែមួយ គួរឈប់បង្កើតវប្បធម៌ជះទឹកដាក់គ្នាទៀតទេ ក្នុងនាមមនសិកាអ្នកសេ្នហាជាតិពិតប្រាកដ គ្មានទេពាក្យថាសត្រូវ មានតែការរួបដៃគ្នាជាធ្លុងមួយ ដើម្បីបម្រើជាតិមាតុភូមិតែប៉ុណ្ណោះ។ សូមឱ្យមានការបង្រួបសម្រួម សូមបញ្ចប់វប្បធម៌ប្រឆាំងជ្រុលនិយម តាមជនភៀសខ្លួនក្រៅប្រទេសនោះ វាគឺជានយោបាយបំបែកបំបាក់ លាបពណ៌ ភូតភរ កុហុក ប្រជាភិថុត រាប់សិបឆ្នាំមកនេះ មិនដែរឃើញធ្វើអ្វីជូនមាតុភូមិ មានការរីកចម្រើនបាននោះទេ!។ លោកបានបញ្ជាក់ថា សន្តិភាព ប្រទេសណាក៏ចង់បាន បើគ្មានសន្តិភាព ពិតណាស់ក៏គ្មានការអភិវឌ្ឍន៍ និងអ្វីៗទាំងអស់!

ចំពោះស្នាដៃដ៏ឧត្តុងឧត្តម និងសមិទ្ធផលរាប់មិនអស់របស់សម្តេចនៅក្នុងប្រវត្តិសាស្រ្តមានច្រើនជាអាទិ៍ សូមលើកបីធំៗ៖
ទី១.ការរំដោះប្រជាជាតិខ្មែរចេញពីរបបប្រល័យពូជសានស៍ខ្មែរក្រហម ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ទី២.ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ និងទី៣. យុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយជំម្ងឺកូវីដ-១៩។ ដូចនេះសករាជតេជោសែន គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចភ្លេចបាននោះទេ ការធ្វើកំណែរទម្រង់គ្រប់សព្វបែបយ៉ាង កម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ សប្បូរសប្បាយរហូតមកដល់សព្វថ្ងៃ គឺពិតជាមិនងាយស្រួល និងនរណាៗអាចធ្វើបាននោះឡើយ។

ពិសេសសម្រាប់នីតិកាលទី៧នេះ គឺបានសបញ្ជាក់ថា កម្ពុជាបានបោះជំហ៊ានមួយទៀត គឺបានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយមានឱកាសបញ្ចេញសមត្ថភាព ដើម្បីចូលរួមសកម្មភាពជាស្នាដៃក្នុងអភិឌ្ឍប្រទេសជាតិ និងបន្តការពារសន្តិភាពឱ្យខានតែបាន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឥស្សរជនវ័យក្មេងជំន់ក្រោយប្រកបដោយកម្លាំងថាមពលយ៉ាងពិតប្រាកដ។ កូនខ្មែរទាំងអស់ត្រូវចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមជាច្រើនដែលឥតគណនាបាន ពិសេសសម្តេចបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រកបដោយគតិបណ្ឌិត ដើម្បីប្តូរយកសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល និងបន្តធារនាបាននូវស្ថេរភាពជារៀងដរាប៕
ដោយ៖ពលជ័យ

ads banner