កម្ពុជាបំបែកកំណត់ត្រាពិភពលោក «បុរសបីស្រ្តី»
អត្ថបទដោយ៖
លន់ សារ៉ាត
ភ្នំពេញ៖ សារព័ត៌មានអន្តរជាតិ AFP ចុះផ្សាយ ពីកម្ពុជាបំបែកកំណត់ត្រាពិភពលោក «បុរសបីស្រ្តី»។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយអំពីការបំបែកកំណត់ត្រាពិភពលោក «ហ្គីណេស» ទាក់ទងនឹងបុរសបីស្ត្រីច្រើនជាងគេបង្អស់ ក្នុងថ្ងៃទិវានារីអន្តរជាតិ ៨ មីនា។
ប្រភពបានចុះផ្សាយថា «កម្ពុជាទទួលបានកំណត់ត្រាហ្គីណេ សម្រាប់ការបីស្ត្រី ច្រើនជាងគេ..ប្រជាជនកម្ពុជារាប់រយនាក់បានបង្ហាញពីការ បីស្ត្រីដ៏ធំបំផុត ឈ្នះក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness»។
ប្រភពបានបន្ថែមទៀតថា «បុរសខ្មែរចំនួន ២៤៥ នាក់បានបីប្រពន្ធ ម្តាយ បងស្រី ប្អូនស្រី ឬមិត្តភ័ក្តិក្នុងពេលដំណាលគ្នា នៅក្នុងព្រឹត្តិការណ៍មួយ ដោយមានអ្នកតំណាង «ហ្គីណេស» ចាំឃ្លាំមើលផង កាលពីល្ងាចថ្ងៃសុក្រ នៅក្នុងរាជធានីភ្នំពេញ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ