សហភាពអឺរ៉ុប និងក្រសួងអប់រំសម្ពោធដាក់ឱ្យដំណើរការគម្រោង Global Gateway រំពឹងថានឹងជួយដល់ជំនាញវិជ្ជាជីវៈកាន់តែប្រសើរដល់យុវជនកម្ពុជា

(ភ្នំពេញ)៖ តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់នូវកម្មវិធីថ្មីមួយមានឈ្មោះមួយថា Global Gateway របស់សហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងជួយបន្ថែមទៀតនូវក្នុងការកសាងសមត្ថភាពជំនាញបច្ចេកទេសដល់យុវជនកម្ពុជា។

លោកស្រី ជូតា យូភី លឡៃណាន់(Jutta Urpilainen) តំណាងមកពីប្រទេសសមាជិកសហភាពអឺរ៉ុប និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នាសម្ពោធ ដាក់ឱ្យប្រើប្រាស់គម្រោង Global Gateway របស់សហភាពអឺរ៉ុប នារសៀលថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២៤នាវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណដល់សភាពអឺរ៉ុបដែលបានផ្តល់ការគាំទ្រវិស័យអប់រំនៅកម្ពុជា។ដោយក្នុងនេះបានផ្តល់នូវជំនាញដល់យុវជនកម្ពុជា ។ ក្នុងពេលនេះដែរសហភាពអឺរ៉ុប បានសម្ពោធដាក់ឱ្យដំណើរការនៅក្នុងគម្រោងថ្មីមួយដែលមានឈ្មោះថា Global Gateway ដែលគេរំពឹងថានឹងបានជួយដល់យុវជនក៏ដូចជានិស្សិតកម្ពុជាដើម្បីទទួលបាននូវមុខជំនាញវិជ្ជាជីវៈ ។ ក្នុងន័យនេះគឺជាជួយលើកកម្ពស់ការផ្លាស់ប្តូរនូវចំណេះជំនាញដល់និស្សិត និងគ្រូ លើកកម្ពស់ការកែលម្អ គោលនយោបាយអប់រំ លើកកម្ពស់ការស្រាវជ្រាវ និងជំនាញ ក៏ដូចជាការចូលរួមលើវិស័យឯកជន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងដោយបញ្ជាក់បន្ថែមថា៖ ”ខ្ញុំជឿជាក់ថា ការគាំទ្ររបស់សហគម អឺរ៉ុប បានជួយដល់កម្ពុជា ក្នុងការធានាបាននូវកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងមួយឆ្នាំ។ ក្នុងរយៈពេលទស្សវត្ស ២ឆ្នាំកន្លងមកដែលអនុញ្ញាត្តិឱ្យកម្ពុជាកាត់បន្ថយភាពក្រីក្រពី ៥០ភាគរយមកនៅត្រឹម ៩ភាគរយក្នុងឆ្នាំ២០១៩ ហើយពិសេសយើងបង្កើតការងារធ្វើឱ្យដល់ប្រជាពលរដ្ឋមានការងារធ្វើតាមរយៈកម្មវិធីផ្តល់នូវទីផ្សារដល់រាបរយនាក់កន្លងមក ។ តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់គ្នា(MOU)នេះដែរនឹងកាន់តែផ្តល់ឱកាសឱ្យយុវជនបានរៀនមុខជំនាញដើម្បីឱ្យកម្ពុជាអាចបោះជំហ៊ានឆ្ពោះទៅកាន់ការអនុវត្តដោយនិរន្តភាព ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានបន្ថែមថា «ខ្ញុំមានទំនុកចិត្តថា ការវិនិយោគលើវិស័យអប់រំ ជំនាញ និងការស្រាវជ្រាវ ក៏អាចទាក់ទាញក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ដើម្បីផ្តល់ការងារគុណភាពខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីបៃតង និង ការអភិវឌ្ឍន៍ឌីជីថលរបស់ប្រទេស”។

លោកស្រី ជូតា យូភី លឡៃណាន់ (Jutta Urpilainen) ស្នងការជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកភាពជាដៃគូអន្តរជាតិបានថ្លែងដោយកោតសរសើរដល់យុវជនកម្ពុជាដែលបានជ្រើសរើសក្នុងការរៀននូវជំនាញបច្ចេកទេសពីព្រោះលោកស្រីចាត់ទុកថាជំនាញមួយដ៏មានសារសំខាន់សម្រាប់ការដើរឱ្យទាន់យុគសម័យបច្ចេកវិទ្យាបច្ចុប្បន្ន និង វាក៏ជាផ្នែកមួយសំខាន់សម្រាប់យុវជនចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងនេះរាប់ទាំងការប្រែប្រួលអាកាសធាតុកាន់តែមានកម្តៅឡើងរបស់ពិភពលោកផងដែរ ។

លោកស្រី ដែលជាអតីតគ្រូបង្រៀន និងជាសកម្មជនយុវជន បាននិយាយថា “ការអប់រំ គឺជាការវិនិយោគដ៏សំខាន់មួយទៅកាន់អនាគតដ៏ភ្លឺស្វាង។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីធានាថា យុវជនកម្ពុជានៅតែចង់ដឹងចង់ឃើញ បើកចិត្តទូលាយ អត់ធ្មត់ និងស្រលាញ់ការរកឃើញថ្មីៗ។ ខ្ញុំជឿជាក់ថានេះជាផ្លូវដ៏ល្អបំផុតដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស»។

គួរបញ្ជាក់ថាស្នងការអឺរ៉ុបបានជ្រើសរើសកម្ពុជាជាប្រទេសដំបូងគេដែលធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍។ ការធ្វើដំណើរទស្សនកិច្ចពីសំណាក់លោកស្រី ជូតា យូភី លឡៃណាន់(Jutta Urpilainen) ជាមួយរដ្ឋាភិបាលកម្ពុជា យុវជន និងសង្គមស៊ីវិល តំណាងឱ្យឱកាសមួយដើម្បីចាប់យកកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអឺរ៉ុប និងកម្ពុជា ។ វាក៏ជាគំនិតផ្តួចផ្តើមថ្មី ក្នុងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយសហភាពអឺរ៉ុប ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner