២ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានជាង ៨ពាន់លានដុល្លារ (Video Inside)

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ រយៈពេល២ខែដើមឆ្នាំ២០២៤ សម្រេចបានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤, ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ ក្នុងខែមករា និងខែកុម្ភៈ សម្រេចបានទឹកប្រាក់ជាង ៨ក្បៀស ១២ពាន់លានដុល្លារ ដែលកើនឡើង ១៩,២ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។

របាយការណ៍ដដែលបានបន្តថា រយៈពេល២ខែនេះ, ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញរួមមានសម្លៀកបំពាក់, ស្រូវ, អង្ករ, ស្វាយចន្ទី, កៅស៊ូ, កង់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, គុជ ខ្យងធម្មជាតិ ឬគុជខ្យងចិញ្ចឹម, ត្បូងថ្ម, ស្បែកជើង, ស្រោមជើង និងទំនិញផ្សេងៗដទៃទៀត។

ads banner