គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ និងរងរបួស ១០នាក់
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ០៨លើក បណ្តាលអោយមនុស្សស្លាប់ ០៧នាក់ និងរងរបួសធ្ងន់ ស្រាល ចំនួន ១០នាក់។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៥លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៣នាក់ ស្រាល ០៣នាក់ មិនគោរពសិទ្ឋិ ០១លើក ស្លាប់ ០២នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕