បុគ្គលឈ្មោះ ឡេង ចាន់ណា ដែលឆបោកលុយពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបានហើយ
សៀមរាប៖ ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុង ទំហំ ទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។ ជនខិល ខូចត្រូវតែមានការទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលមានបណ្តឹង ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនបណ្តាញ សារព័ត៌មាន និងសាធារណៈជន ឲ្យបានជ្រាបថា៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននរគបាលខេត្ត សៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនទ្រីលានស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាម ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យ បណ្ដឹង មកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ហើយជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលា ដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។ អយ្យការ នឹងជូនព័ត៌មាន ដើម្បីឲ្យសាធារណៈជនជ្រាបពីចំណាត់ការជាបន្តបន្ទាប់នូវសំណុំរឿងនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបណ្តាញសារព័ត៌មាន និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ៖វណ្ណលុក

