ជនសង្ស័យ ៤៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី១២ ខែមីនា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៤៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៤៩នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៥នាក់ស្រី ០នាក់
ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២២នាក់ស្រី ១នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២២ នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យកសរុបក្នុ ងថ្ងៃទី ១២ ខែមីនា រួមមាន មេតំហ្វេតា មីន (Ice) ស្មើ៦៧,១៣ក្រាម។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕