ឥណ្ឌាបោះទុន១,២ពាន់លានដុល្លារក្នុងវិស័យ AI
អត្ថបទដោយ៖
លន់ សារ៉ាត
ប្រទេសឥណ្ឌាគ្រោងនឹងវិនិយោគ ១,២ ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ក្នុងចំណោមធុរកិច្ចកិច្ចឬ Startup រួមទាំងការផ្តល់កុំព្យូទ័រ និងជំនួញហិរញ្ញវត្ថុផងដែរ។
គម្រោងដ៏ធំ លើបច្ចេកវិទ្យា AI នេះត្រូវបានប្រកាស ស្របពេលដែលប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ទាមទារឱ្យមានដំណោះស្រាយចំពោះវិស័យ AI ដែលកំពុងរីកចម្រើនខ្លាំង។
លោក Rajeev Chandrasekhar រដ្ឋមន្ត្រីក្រសួងអប់រំយុវជនឥណ្ឌាបាននិយាយថា ការវិនិយោគនេះនឹងជំរុញប្រព័ន្ធអេកូឡូស៊ី AI របស់ឥណ្ឌា និងកំណត់ការបង្កើតអនាគតនៃ AI សម្រាប់ឥណ្ឌា និងសម្រាប់ពិភពលោក។
ជុំវិញ AI នេះដែរ ក្រុមហ៊ុនមួយនៅឥណ្ឌា Reliance Industries គ្រោងនឹងដាក់ដំណើរការ គំរូភាសា chatbot ផ្ទាល់ខ្លួន នៅខែមីនានេះ៕ ប្រភពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ