សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយមិនមែននៅតែលើក្រដាសនោះទេ គឺត្រូវខិតខំធ្វើជូនប្រជាពលរដ្ឋ

កណ្ដាល៖ គោលនយោបាយមិនមែននៅតែលើក្រដាសនោះទេ គឺត្រូវខិតខំធ្វើ ជូនប្រជា ពលរដ្ឋ ដើម្បីឱ្យឃើញជាក់ស្ដែង ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង១០លានដុល្លារ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពី២០២២ បងប្អូនឃើញលើក្រដាសគម្រោង នៃការសាងសង ពេលនោះអាចគិតថា មករកសន្លឹកឆ្នោត តែជាក់ស្តែងពេលនេះ សមិទ្ធផលនេះចេញជារូបរាងពិតប្រាកដដោយមិនកុហក ពោលគឺកសាងដើម្បីផលប្រយោជន៍ពលរដ្ឋគ្រប់រូប។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា គោលនយោបាយ មិនមែននៅតែលើក្រដាសនោះទេ គឺត្រូវខិតខំធ្វើជូនប្រជាពលរដ្ឋ ដើម្បីឱ្យឃើញនៅលើដី ។

សម្តេចធិបតី បានបញ្ជាក់ថា ដរាបណាប្រជាពលរដ្ឋនៅតែផ្ដល់ឱកាសគាំទ្រគណបក្សប្រជាជនកម្ពុជា យើងនឹងខិតខំកសាងសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជូនដល់ប្រជាពលរដ្ឋរបស់យើងបន្តទៀត ដោយគ្មានការភូតកុហកនោះឡើយ ។

សម្តេចធិបតី បានបានរំលឹកថា គ្រាន់តែរយៈ២ថ្ងៃខេត្តកណ្តាលមានសមិទ្ធផល២ធំៗជាប្រវត្តិសាស្រ្ត ក្នុងនោះទី១ គឺអាកាសយានដ្ឋានអន្តរជាតិតេជោ និងទី២ មន្ទីរពេទ្យតេជោសែនកោះធំ ។

សម្តេចបានមានប្រសាសន៍បន្ថែមថា មន្ទីរពេទ្យនេះធំណាស់ ដែលអាចផ្ដល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ ។

សូមជម្រាបថា មន្ទីរពេទ្យតេជោសែនកោះធំ មានផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កំរិត២ ដែលមានសេវាដូចជា ពិគ្រោះ ជំងឺក្រៅទូទៅ ជំងឺកុមារ កាមរោគ-អេដស៍ ទឹកនោមផ្អែម-លើសឈាមនិងជំងឺសម្រាកពេទ្យមាន សេវាវះកាត់ ព្យាបាលជំងឺទូទៅ ជំងឺ កុមារ សម្ភព-រោគស្ត្រី ជំងឺរបេង ព្រមទាំងព្យាបាលជំងឺឆ្លង។ ជាក់ស្តែងនៅឆ្នាំ២០២១ នៅពេលដែលមានផ្ទុះជំងឺឆ្លងជាសកល(កូវីត១៩) មន្ទីរពេទ្យនេះមានភារកិច្ច ចូលរួមយ៉ាងសកម្មក្នុងការព្យាបាលជំងឺកូវីត១៩។

មន្ទីរពេទ្យថ្មីនេះ មានគ្រែសរុប ១៧៩គ្រែ ក្នុងនោះគ្រែមាន ២មុខងារ សម្រាប់ជំងឺធម្មតា ១៦៣គ្រែ និងគ្រែ មាន៥ មុខងារ សម្រាប់ជំងឺធ្ងន់ និងក្រោយវះកាត់ ១៦គ្រែ។ មន្ទីរពេទ្យត្រូវបានបំពាក់ដោយឧបករណ៍ពេទ្យមានបច្ចេកវិទ្យាខ្ពស់ ស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេស ។ មន្ទីរពេទ្យមានសមត្ថភាពបម្រើសេវាពិគ្រោះជំងឺ ក្រៅ សេវាធ្វើរោគវិនិច្ឆ័យ និងសេវាសម្រាកព្យាបាល និងថែទាំផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner