សម្ដេចធិបតី ៖ មនុស្ស គឺជាកត្តាធំណាស់ សម្រាប់ការអភិវឌ្ឍខណៈការអប់រំ និង សុខាភិបាល គឺជាគន្លឹះដ៏ធំបំផុតសម្រាប់ការពារជាតិ

កណ្ដាល៖ មនុស្ស គឺជាកត្តាធំណាស់ សម្រាប់ការអភិវឌ្ឍខណៈការអប់រំ និងសុខាភិបាល គឺជាគន្លឹះដ៏ធំបំផុតសម្រាប់ការពារជាតិ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយ ចំណាយ ថវិកាសាងសង់ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្សគឺជាកត្តាធំណាស់សម្រាប់ ការអភិវឌ្ឍ សង្គម ជាតិ ហើយបើនិយាយពីកត្តាមនុស្ស គឺយើងត្រូវនិយាយពីកត្តាសុខភាព និងការអប់រំ សម្រាប់មនុស្សផងដែរ។

សម្តេចធិបតី បានបន្តថា ការអប់រំ និងសុខាភិបាលគឺជាគន្លឹះដ៏ធំបំផុតសម្រាប់ការពារជាតិ ដូច្នេះហើយការកសាងនូវសុខភាព និងការអប់រំនេះគឺជាកត្តាធំបំផុត ដែលត្រូវយកចិត្តទុកដាក់ និងត្រូវលើកកម្ពស់ជានិច្ច ។

សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺពង្រាយសេវា និងពង្រឹងសេវាសុខាភិបាលមូលដ្ឋាន ឱ្យគ្របដណ្ដប់ ដល់ប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាពទាំងអស់នៅមូលដ្ឋាន ក្នុង ២៤ម៉ោង លើ ២៤ម៉ោង ហើយត្រូវផ្ដល់សេវាសុខាភិបាលនេះដល់ប្រជាពលរដ្ឋឱ្យបានល្អ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner