សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិធានការគន្លឹះនៅក្នុងការពង្រឹងវិស័យសុខាភិបាល មានទិសដៅសំខាន់ៗបី

(កណ្ដាល)៖ វិធានការគន្លឹះនៅក្នុងការពង្រឹងវិស័យសុខាភិបាល មានទិសដៅ ៣សំខាន់ៗ ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងគោលនយោបាយអាទិភាព វិធានការគន្លឹះនៅក្នុងការពង្រឹងវិស័យសុខាភិបាល មានទិសដៅ ៣សំខាន់ៗ គឺ៖
១. ពង្រឹងមូលដ្ឋានគ្រឹះ គឺសំដៅលើមន្ទីពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ។
២. ពង្រឹង និងបង្កើនសមត្ថភាពក្រុមគ្រូពេទ្យគ្រប់ថ្នាក់ ជាពិសេសគឺផ្តោតទៅលើមន្ទីរពេទ្យតាមបណ្តាខេត្ត ។
៣. បង្កើនភាពជាដៃគូជាមួយវិស័យឯកជន។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា មន្ទីរពេទ្យរដ្ឋមិនអាចទទួលបានការព្យាបាលទាំងអស់នោះទេ ដូច្នេះត្រូវការផ្តល់សិទ្ធឲ្យវិស័យឯកជនចូលរួម ប៉ុន្តែត្រូវកំណត់ស្តង់ដារគុណភាពឲ្យបានច្បាស់លាស់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner