ប្រជាជនខ្មែររាប់លាននាក់គំហុកប្រើអ៊ិនធឺណិត ចំពេលមានក្តីបារម្ភពីឧក្រិដ្ឋកម្មសាយប័រ

ភ្នំពេញ៖ ទិដ្ឋភាពឌីជីថលរបស់ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយអ្នកប្រើអ៊ីនធឺណិតបានកើនដល់ជាង ១៩ លានអតិថិជននៅឆ្នាំ ២០២៣។ និយ័តករទូរគមនាគមន៍កម្ពុជាកត់សម្គាល់ពីកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានបន្ថែមអតិថិជនថ្មីប្រមាណមួយលាននាក់ចាប់តាំងពីឆ្នាំ ២០២២មក។ ទន្ទឹមនឹងនោះចំនួនអ្នកចុះឈ្មោះប្រើប្រាស់ទូរស័ព្ទក៏កើនដល់ជាង១៩ លានអតិថិជនផងដែរ។

ការកើនឡើងនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា ភាគច្រើនដោយសារជំងឺរាតត្បាត COVID-19 ដែលបានជំរុញបដិវត្តកម្មឌីជីថលក្នុងវិស័យនានា។តួយ៉ាងក្នុងរយៈពេលវិបត្តិកំពុងផ្ទុះ មានតម្រូវការសម្រាប់ការទិញទំនិញ និងការអប់រំតាមអនឡាញ យ៉ាងច្រើន ហើយនិន្នាការនេះនៅបន្តដល់បច្ចុប្បន្ន។

ទោះជាយ៉ាងណាក៏ដោយ ការរីកយ៉ាងឆាប់រហ័សនៃការប្រើអ៊ិនធឺណិតនាំមកនូវបញ្ហាប្រឈមមួយចំនួន ខណៈដែលឧក្រិដ្ឋសាយប័រកំពុងគំរាមគំហែង ហែកលួចយកទិន្នន័យ និងបង្កហានិភ័យដល់សុវត្ថិភាព និងអាយុជីវិត នៅទូទាំងពិភពលោក។ ទីប្រឹក្សាសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ សង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិរឹងមាំ និងអក្ខរកម្មឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់ ដើម្បីទាញយកសក្ដានុពលអ៊ីនធើណេត។

លោក បានបញ្ជាក់ថា៖«ការប្រើប្រាស់អ៊ីនធឺណិត គឺវា ភ្ជាប់ជាមូយបច្ចេកវិទ្យា ដូច្នេះត្រូវតែមានឧបករណ៍ ឬមានលុយ ដើម្បីទៅជាវ ដើម្បីអាច់ប្រើប្រាស់បាន។ ចឹងប្រជាពលរដ្ឋខ្លួនឯង ត្រូវតែស្វះស្វែងក្នុងការសិក្សាខាងផ្នែកអក្ខរកម្មឌីជីថល ឱ្យបានច្រើនជាងមុនទៅទៀត»។

ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនេះ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការសន្តិសុខឌីជីថល ដើម្បីជំរុញការគ្រប់គ្រងអ៊ីនធើណេត និងការពារអ្នកប្រើប្រាស់។

យោងតាមគេហទំព័រ DATAREPORTAL ទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅកម្ពុជាមានតម្លៃ ៧៤,៨៧ លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ១៧ភាគរយពីឆ្នាំ ២០២១។ ហ្គេមវីដេអូបង្កើតបានជាផ្នែកធំជាងគេដែលមានតម្លៃ ៣៨,៧ លានដុល្លារនិងចំណូលតន្ត្រីឌីជីថល មានតម្លៃ ៦,៥ លានដុល្លារ។ អ្នកប្រើប្រាស់អ៊ិនធើណេតភាគច្រើនមានអាយុ២៥ ទៅ ៣៤ឆ្នាំ និងមួយភាគធំទៀតអាយុពី៥ ទៅ ១២ឆ្នាំ។

គួរសម្គាល់ថាចំនួនអ្នកប្រើអ៊ិនធឺណិតនិងទូរសព្ទមានច្រើនជាងប្រជាជនកម្ពុជាសរុបដែលមានចំនួនប្រហែល១៧លាននាក់។នេះដោយសារតែមនុស្សម្នាក់អាចប្រើអ៊ិនធឺណិត២ប្រព័ន្ធឬច្រើនជាង និងប្រើទូរសព្ទលើសពីមួយ។ ដូច្នេះទិន្ន័យនេះមិនមែនមានន័យថា ប្រជាជនខ្មែរទាំងអស់សុទ្ធតែមានអ៊ិនធឺណិតនិងទូរសព្ទប្រើទេ៕ ដោយ៖ឡុង គីមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner