និស្សិតជំនាន់ Z វៀតណាម បំពេញមហិច្ឆតាបន្ទះ Chip

និស្សិតជំនាន់ Z របស់វៀតណាមបង្ហាញពីការប្តេជ្ញាចូលរួមបំពេញមហិច្ឆតារបស់ប្រទេសខ្លួនដែលចង់ក្លាយជាមជ្ឈមណ្ឌលបន្ទះឈីប (Chip)។  
 
យុវតី Nguyen Phuong Linh វ័យ២១ឆ្នាំ ដែលជានិស្សិតស្ថិតក្នុងចំណោមក្រុមនិស្សិតជំនាន់អេឡិចត្រូនិក ឬ ជំនាន់ Z បានប្រាប់ AFP ថានាងចង់បណ្តុះបណ្តាលមនុស្សជំនាន់ថ្មី ដែលអាចជួយទាក់ទាញអ្នកវិនិយោគបរទេស ដែលចង់ធ្វើពិពិធកម្មផលិតកម្មពាក់កណ្តាលសម្រេច ឬ semiconductor ខ្លាំងជាង ប្រទេសចិន។
 
ជំនាន់ Z ដែលជារឿយៗ គេហៅថា “ជនជាតិដើមឌីជីថល” រួមមានបុគ្គលដែលកើតធំធាត់ឡើងក្នុងអំលុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ដើមទសវត្សរ៍ឆ្នាំ ២០១០។ ជារយៈពេលដែលត្រូវបានសម្គាល់ដោយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ ជំនាន់នេះត្រូវគេចាត់ទុកថា មានទេពកោសល្យអំណោយផលទាក់ទងនឹងបច្ចេកវិទ្យា គំនិតច្នៃប្រឌិត និងការត្រៀមខ្លួនទទួលយកភាពចម្រុះបែបមិនថាក្នុងការរស់នៅ ឬប្រកបការងារ។
 
វៀតណាមត្រូវបានចាត់ទុក ជាទិសដៅល្អសម្រាប់ការផលិតសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារិម ប៉ុន្តែ ពេលនេះ វៀតណាមកំពុងសម្លឹងមើលការកើនឡើងយ៉ាងឆាប់រហ័សនូវខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយបានចាត់ទុក បន្ទះឈីប ជាបេះដូងនៃផែនការអភិវឌ្ឍន៍របស់ខ្លួន។
 
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅវៀតណាម កាលពីឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសពីកិច្ចព្រមព្រៀង គាំទ្រដល់ឧស្សាហកម្មបន្ទះឈីបរបស់វៀតណាម៕ ប្រភពពី AFP ប្រែលសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner