ក្រោយការដាក់បទបញ្ជា ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និង នាយឧត្តមសេនីយ៍ សៅ សុខា ប្រតិបត្តិការថ្ងៃទី២ បានប្រើកម្លាំងទ្រង់ទ្រាយធំបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ បន្ទាប់ពីមានការបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការប៉េអឹមផ្ទៃ ប្រទេស កងកម្លាំងសរុប៧៨៩នាក់បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងទឹកដីខេត្តពោធិ៍សាត់។

ប្រតិបត្តិការដាច់ណាត់ដែល ធ្វើឡើងនៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤បានធ្វើឡើង ដើម្បី ប្រតិ បត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលនេះជាថ្ងៃទី២ហើយ ដោយក្នុងនោះកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ហិកតា, ឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ។

ដោយឡែកការបង្រ្កាបប្រតិបត្តិការថ្ងៃទី២នេះដែរបានដឹកនាំដោយផ្ទាល់ពី បញ្ជាការ ឯកភាព ខេត្ត ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់។ សម្រាប់ លទ្ធផល ទទួល បានក្នុងប្រតិបត្តិការថ្ងៃទី២នេះដែររួមមាននដូចជា ៖១.ប្រើប្រាស់កម្លាំង សរុប ៧៨៩ នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និង នាយករងរដ្ឋបាលខេត្តពោធិ៍សាត់ ១នាក់ ។

២.ក្រុមចុះប្រតិបត្តការថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ចំនួន ១០ក្រុម កម្លាំង សរុប ៦២៧នាក់ ក្នុងនោះ៖ អភិបាលរងខេត្តពោធិ៍សាត់ ២នាក់ មន្ត្រីរដ្ឋបាខេត្តពោធិ៍សាត់ ១៣នាក់ មន្ត្រីរដ្ឋ បាល ស្រុក ៣៦នាក់ កម្លាំងនគរបាល ២៦៨នាក់ កម្លាំងកងរាជអាវុធហត្ថ ១៨២នាក់កម្លាំង ប្រតិបត្តិការសឹករង ២៥នាក់ មន្ទីរជំនាញ បរិស្ថាន មេព្រៃ ២២នាក់ អាជ្ញាធរមូលដ្ឋាន មេឃុំ នាយប៉ុស្ដិ៍ មេភូមិ ប្រជាការពារ ៥៧នាក់ មធ្យោបាយគោយន្ត ម៉ូតូ កាមេរ៉ាដ្រូន អាវុធ អាយ កូម និងទូរស័ព្ទដៃ ។

៣.គោលដៅចុះបង្រ្កាប៖

  • ក្រុមទី១៖ ចំនុចខ្នង១៦ ភូមិឯកភាព ឃុំថ្មាដា,
  • ក្រុមទី២៖ ចំណុចខ្នងភ្នំប្រើស និងចំណុចអូរត្រកួន ភូមិក្រពើពីរក្រោម ឃុំក្រពើរពី
  • ក្រុមទី៣៖ ចំណុចអូរ១ និងចំណុចអូរ២ ភូមិដីខ្មៅ
  • ក្រុមទី៤៖ -គោលដៅបង្ក្រាបទី១៣ ភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
  • គោលដៅបង្ក្រាបទី៩ ភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
  • ក្រុមទី៥៖ គោលដៅទី៣ ចំណុចស្រែអំពិល ភូមិក្រពើពីរក្រោម ឃុំក្រពើពីរ
  • ក្រុមទី៦៖ ភូមិកុំប៉ង (ជួរជើងភ្នំ១៥០០) ឃុំអន្លង់រាប
  • ក្រុមទី៧៖ ចំណុចក្រោយលោកតាគ្រី, ខាងលិចលោកតាគ្រី ភូមិដូននាគ ឃុំប្រម៉ោយ និងចំណុចកំប៉ុងត្រីខ,ជ្រៃរុំ, ទ្រនាប់ក្រូចឆ្នាំ ភូមិអូរធំ
    -ក្រុមទី៨៖ ចំណុចស្រែយក្ស ភូមិកំប៉ង ឃុំក្រពើពីរ ស្រុកវាលវែល និងចំណុចខ្នងភ្នំព្រះអាទិត្យ ឃុំក្រពើរពីរ
  • ក្រុមទី៩៖ -ចំណុចវាលព្រាល កោះទូ ខ្នងយាយស្រី ភូមិម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង
  • ចំណុចផ្តៀកធំ ដំណាក់ធ្នុងក្រោម អូរឬស្សី និងដំណាក់ធ្នុងលើ ភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
  • ចំណុចរណ្តៅដី វាល១ វាលស្រែត្រាច ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
    -ក្រុមទី១០៖ ចំណុចអូរទី២ ដល់ជើងភ្នំសុគុណ ភូមិមន្ទីរពេទ្យ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សកម្មភាព និងលទ្ធផលសម្រេចបាន៖

  • ឃ្លុំដីទុកបាន ២,២៥៩.១ហិកតា
  • បានដកហូតម៉ាស៊ីនកាត់ស្មៅ ១គ្រឿង
  • ម៉ាស៊ីនបាញ់ថ្នាំស្មៅ ១គ្រឿង
    -“កាំបិតកកុក ៦ដើម
  • រណារយន្ត ១គ្រឿង
  • អាគុយ៖ ៤ធុង
  • តាបឈូសឈើ ១គ្រឿង
  • ផាលគាស់ដំឡូង ១គ្រឿង
    -កន្ទុយរ៉ឺម៉ក ១គ្រឿង
    ស៊ីទែនទឹកចំណុះ៥០០លីត្រ ចំនួន១
    -ធុងទឹកចំណុះ ៥០០លីត្រ ចំនួន១
  • ម៉ាស៊ីនខួងបង្គោលរបង ១គ្រឿង
  • ក្នុងនោះបានរឹបអូស វត្ថុតាង ផ្ទះប្រក់ស័ង្កសី ៥ម X ៦ម ចំនួន ២ខ្នង, ផ្ទះប្រក់ស័ង្កសី ៣ម X ម៤ ចំនួន ២ខ្នង, ផ្ទះប្រក់ស្បូវ ៤ម X ៥ម ចំនួន ២ខ្នង, ខ្ទមប្រក់តង់ ៣ម X ៤ម ចំនួន ៩ខ្ទម, រោងប្រក់ស្លឹក ២ខ្នង, រោងតង់កៅស៊ូ ៣ខ្នង, ម៉ាស៊ីត្រង់ស៊ីន័រ ២គ្រឿង, ដំឡូងមី ចំនួន ៤៧០៩បាច់, ដើមចេក ២៤៦គុម្ព, ដូង ៣៤៩ដើម, ក្រូច ៤៨៧ដើម, ម្កាក់ ២០ដើម, ធុរ៉េន ២០ដើម, សៅម៉ៅ ៥០ដើម, មៀន ២០ដើម, ត្របែក ៥០ដើម, ដើមល្ហុង ៤០ដើម។

សម្រាប់ក្នុងប្រតិបត្តិការនេះដែរអាជ្ញាធរពាក់ព័ន្ធក៏បានចុះអប់រំផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋចំនួន ៨នាក់ និងអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ ៦គ្រួសារស្តីពីបទល្មើសព្រៃឈើ និងការចូល រួម អភិរក្សធនធានធម្មជាតិផងដែរ ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជាបានប្រគល់ភារកិច្ចឱ្យ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹង ការគ្រប់គ្រងធនធានធម្មជាតិ និងព្រៃឈើនិងបន្តទប់ស្កាត់ការកាប់ទន្រ្ទានបំផ្លាញព្រៃឈើ គ្រប់ទីកន្លែងទូទាំងប្រទេស ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner