ក្រុមមន្ត្រីជំនាញឯកទេសវិស្វកម្មធ្វើផ្លូវជាតិលេខ ៥ របស់ជប៉ុននិងមន្ត្រីកម្ពុជា បានស្នើសុំឲ្យអាជ្ញាធរនៃខេត្តទាំង៣ ជួយជម្រុញដោះស្រាយបញ្ហា ០២ ដែលពាក់ព័ន្ធធ្វើឲ្យស្ទះការងារបច្ចេកទេស
ក្នុងកិច្ចជំនួបរបស់ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាមួយនិងមន្ត្រីជំនាញឯកទេសវិស្វកម្មផ្លូវរបស់ជប៉ុន និងមន្ត្រីជំនាញកម្ពុជាដែលកំពុងតែដំណើរការស្ថាបនា ធ្វើការកែលម្អផ្លូវជាតិលេខ៥ ឲ្យប្រសើរឡើងវិញ នៅចុងសប្ដាហ៍កន្លង ទៅនេះ។ខាងតំណាងក្រុមការងារធ្វើផ្លូវបានលើក ឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារថា៖តាមរយៈនៃការអង្កេតសិក្សាដោយផ្ទាល់របស់វិស្វករគ្រប់គ្រងឧបករណ៍ប៉ះពាល់ បានរកឃើញថា ចាប់ពីកំណា ត់ផ្លូវ ពីធ្លាម្អមមកខេត្តបាត់ដំបង និងពីកំណាត់ផ្លូវ់ពីសិរីសោភ័ណទៅប៉ោយប៉ែត គឺ៖មានប្រភេទឧប ករណ៍ចំនួន២ប្រភេទ ដែលបង្កការរាំងស្ទះនិងរំខា នដល់កិច្ចពន្លឿនការងារបច្ចេកទេសរបស់ខ្លួនក្នុងនោះ ទី១. រកឃើញឧបករណ៍លើដី និងឧបករណ៍លើអាកាស។ និងទី២. ឧបករណ៍កប់ក្រោមដី ។
មន្ត្រីឯកទេសវិស្វកម្មផ្លូវរបស់ជប៉ុន និងកម្ពុជាក៏បានលើកបញ្ជាក់បន្ថែមថា៖ដូចនេះ ក្រុមការងារធ្វើផ្លូវជាតិលេខ៥ស្នើសុំឲ្យអាជ្ញាធរនៃខេត្តទាំង៣ រួមមាន៖ខេត្តពោធិសាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ ដើម្បីជួយដោះស្រាយនូវបញ្ហាចម្បងចំនួន២ខាងលើនេះជាបន្ទាន់ចៀសវាងការរាំងស្ទះក្នុងកិច្ចដំណើការការងារគម្រោងសាងសង់ផ្លូវ។
ក្នុងកិច្ចជំនួបពីភាក្សាការងារនេះ ក្រុមការងារផ្លូវ ក៏បានឲ្យដឹងបន្ថែមទៀតថា៖ ក្រុមការងារដែលកំពុងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិ៥ ដែលស្ថិតនៅចន្លោះខេត្តខាងលើនេះ មានកន្លែងខ្លះ ធ្វើ២គន្លង និងកន្លែងខ្លះទៀតធ្វើ៤គន្លង។ មន្ត្រីជំនាញដដែលនោះ បានបន្ថែមទៀតថា៖ ឧបករណ៍លើដី និងឧបករណ៍នៅលើអាកាសគឺៈមានបង្គោលភ្លើងអគ្គិសនី ខ្សែកាបអុបទិច ប៉ាណូពាណិជ្ជកម្ម ស្ថានីយ៍ថ្លឹងរថយន្ត ផ្លាកកំណត់ព្រំប្រទល់ខេត្ត ស្រុក ឃុំ ហើយចំពោះឧបករណ៍ក្រោមដី ពាក់ព័ន្ធនិងប្រព័ន្ធផ្គត់ផ្គង់ទឹក ប្រអប់លូប្រមូលទឹកភ្លៀង ទុយយបង្កប់ ប្រអប់លូតាមផ្លូវនិងខ្សែកាបអុបទិចជាដើម…។
តាមរយៈនៃការធ្វើបទបង្ហាញឆ្លុះបញ្ចាំងពីផលប៉ះពាល់និងប្រឈមរួចមក ក្រុមការងារក៏បានស្នើ សុំឲ្យអាជ្ញាធរខេត្ត ស្ថាប័នមន្ទីរអង្គភាពនានា និងក្រុមហ៊ុនមួយចំនួនដែលពាក់ព័ន្ធខាងលើ ដើម្បីជួយសម្រួលធ្វើឲ្យបានឆាប់រហ័ស ដើម្បីឲ្យក្រុមការ ងាររបស់ខ្លួន បានចុះអនុវត្តន៍ការងារឲ្យបានលឿនបន្ទាប់ពីសិក្សារួចរាល់ហើយនោះ។
ឆ្លើយតបនៅក្នុងឱកាសនោះ ឯ.ឧ ងួន រតនៈ ក៏បានបង្ហាញពីការគាំទ្រដ៏មុតមាំនូវកិច្ចសហការល្អជាមួយក្រុមការងារ ដើម្បីធ្វើយ៉ាងឲ្យកិច្ចការទាំងនោះប្រព្រឹត្តទៅដោយរលូន។ ជាមួយគ្នានេះដែរ ឯ.ឧ អភិបាលខេត្តបាត់ដំបង ក៏បានដាស់តឿនដល់ថ្នាក់ដឹកនាំបណ្តា ស្ថាប័ន មន្ទីរជំនាញ អង្គភាពនិងក្រុមហ៊ុននានាដែលពាក់ព័ន្ធផលប៉ះពាល់ជា មួយនិងគម្រោង ត្រូវពន្លឿនកិច្ចសហការឲ្យបានល្អនិងរលូន ចៀសវាងបង្កការរាំងស្ទះដល់កិច្ចការងារទាំងនោះ។
ឯ.ឧ ក៏បានជម្រុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវចុះទៅពិនិត្យផ្ទាល់ដើម្បីសហការចូលរួមអនុវត្តន៍នូវសំណើខាងលើនេះ ទៅតាមល ទ្ធភាពជាក់ស្ដែង ហើយ ឯ.ឧ ក៏បានជំរុញទៅដល់អាជ្ញាធរដែនដីពាក់ព័ន្ធផ្សេងៗទៀត ត្រូវតែចូលរួមសហការជាមួយក្រុមការងារឲ្យបានល្អប្រសើរផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )