គ្រោះរញ្ជួយដីក្នុងកម្រិត៧រ៉ិកទ័រវាយប្រហារប្រទេសឥណ្ឌូណេស៊ី ខណៈការប្រកាសអាសន្ននៃរលកយក្សស៊ូណាមិត្រូវបានដកចេញ

 

ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីក្នុងកម្រិត៧រ៉ិកទ័របានធ្វើការវាយប្រហារខេត្ត ម៉ាលូគូ ខាងជើង នៃភាគខាងកើតប្រទេសឥណ្ឌូណេស៊ីកាលពីល្ងាចថ្ងៃ អាទិត្យ ចុងសប្តាហ៍មុននេះ និងបានប្រកាសអាសន្ននៃរលកយក្សស៊ូណាមិផងដែរ ក៏ប៉ុន្តែក្រោយមកត្រូវបានដកចេញវិញ នេះបើតាមទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្រ្តឥណ្ឌូណេស៊ី ។

មន្រ្តីម្នាក់របស់ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្រ្តឥណ្ឌូណេស៊ីបាននិយាយថាគ្រោះធម្មជាតិខាងលើនេះ បានកើតឡើងនៅម៉ោង១០និង០៨នាទីយប់ថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) មានជម្រៅ៤៩គីឡូម៉ែត្រទៅក្រោមបាតសមុទ្រ ដែលដំបូងឡើយ គ្រោះរញ្ជួយដីនេះមានកម្រិតរហូតដល់៧.១រ៉ិកទ័រ ។

មន្រ្តីដដែលនេះបានឱ្យដឹងទៀតថា រហូតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាត ក៏ដូចជាមនុស្សរងរបួស ឬបាត់បង់ជីវិត ដោយសារតែគ្រោះមហន្តរាយរញ្ជួយដីនេះនៅឡើយទេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner