ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ដែលបានព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ:សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ដែលបានចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា ក្នុងការព្យាបាលជំងឺដោយឥតគិតថ្លៃដដល់ប្រជាពលរដ្ឋកម្ពុជា ។ការថ្លែងនេះក្នុងឳកាសពិសារអាហាររួមគ្នា ដែលរៀបចំឡើងនៅ ទៀនអ៉ី អិនធឺណាសូណលហូថែល រាជធានីភ្នំពេញ រាត្រីថ្ងៃពុធថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត បានចាត់ទុកសកម្មភាពរបស់ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា នេះជាការងារមនុស្សធម៌ដ៏ល្អប្រពៃ ដែលមិនអាចកាត់ថ្លៃបាន និងជាការសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា បេសកកម្មរបស់ក្រុមគ្រូពេទ្យមានរយៈពេលមួយសប្តាហ៍បានពិនិត្យនិងព្យាបាលដល់ប្រជាពលរដ្ឋចំនួន ៧.៥០០នាក់ ។ក្នុងនោះខេត្តព្រៃវែង ៣.០០០នាក់ ខេត្តស្វាយរៀង ៣.០០០នាក់ និងខេត្តកំកំពង់ស្ពឺ ១.៥០០នាក់ ។ការព្យាបាលផ្តោតលើការព្យាបាលជំងឺទូទៅ ចាប់សសៃ និងចាក់ម្ជុលវិទ្យាសាស្រ្ត។ ជាមួយនឹងការពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម ផងដែរ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ទទួលបានការស្នាក់នៅ និងធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួននៅថ្ងៃស្អែក៕
ដោយ:ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner