បត់រថយន្តត្រឡប់ក្រោយមិនប្រយ័ត្ន ជ្រុលទៅបុកកង់បីឥណ្ឌា របួសធ្ងន់ស្រាល៧នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ទារកអាយុទើបតែបាន៨ខែម្នាក់ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ និងក្មេងចាស់ប្រុសស្រី៦នាក់រងរបួសរលាត់ដៃជើងស្រាល ពេលកំពុងជិះកង់បីឥណ្ឌាមួយគ្រឿង ត្រូវបានរថយន្តកូរ៉េមួយគ្រឿងបើកបត់ត្រឡប់ក្រោយបុកពេញទំហឹង បណ្តាលឲ្យកៀបជាប់គ្នារួចនាំគ្នារត់គេចខ្លួនបាត់អស់ កាលពីម៉ោង១០និង១០នាទីយប់ ថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅខាងជើងវត្តឃ្មួញប្រមាណជាង២០០ម៉ែត្រ តាបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេយុវជនម្នាក់រួមដំណើរនឹងយុវជនពីរនាក់ទៀត បើករថយន្តកូរ៉េ ពណ៌ខៀវមួយគ្រឿង ពាក់ស្លាលេខភ្នំពេញ2A-5754 ធ្វើដំណើរទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃឆ្លងមកផ្លូវម្ខាងដើម្បីត្រឡប់ក្រោយបានជ្រុលទៅបុកកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HQ-8983 បើកបរដោយបុរសម្នាក់ រួមដំណើរនឹងប្រពន្ធកូនប្រុសស្រីបីនាក់ និងប្អូនម្នាក់ព្រមទាំងក្មួយអាយុ៨ខែម្នាក់ទៀតសរុបទាំងអស់៧នាក់ បានធ្វើដំណើរទិសដៅពីជើងទៅត្បូង ចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្ត និងកង់បីខ្ទាតមកចិញ្ចើមផ្លូវកៀបជាប់គ្នា រងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យទារកអាយុ៨ខែម្នាក់ រងរបួសធ្ងន់ត្រូវបនបញ្ជូនទៅសង្គ្រោះភ្លាមៗ។  ចំណែកក្មេងចាស់ប្រុសស្រី៦នាក់ទៀត រងរបួសរលាត់ដៃជើងស្រាល។

ដោយឡែកអ្នកបើកបររថយន្តបង្ក រួមនឹងបក្ខពួកនាំគ្នារត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនញចុះវាស់វែងយករថយន្ត និងកង់បីឥណ្ឌា ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner