ខេត្តកម្ពុជានឹងអាចមានភ្លៀងធ្លាក់តិចតួចសប្តាហ៍នេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
បណ្ដាខេត្ដមួយចំនួន នៃកម្ពុជានឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតរវាងពី១០ ទៅ១៥ភាគរយ
ខណៈធាតុអាកាសក្ដៅ គឺនៅតែបន្ដកើតមានជាដដែលនៅសប្ដាហ៍នេះ។ ការព្យាករណ៍ក្នុងសប្តាហ៍នេះ សីតុណ្ហភាពកម្តៅអតិបរមា នឹងកើនដល់ ៣៨និង ៣៩អង្សាសេថែមទៀតតាមតំបន់មួយចំនួន។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម, តំបន់ដែលនឹងអាចមានភ្លៀងធ្លាក់ រួមមានតំបន់វាលទំនាប ក្នុងភាគពាយ័ព្យ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ខេត្ដពោធិ៍សាត់ ខេត្ដបន្ទាយមានជ័យ និងខេត្ដសៀមរាប ដែលអាចនឹងមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥ភាគរយ។
ចំណែកនៅតំបន់ខ្ពង់រាបភាគពាយ័ព្យរួមមានខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភ្លៀងអាចធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥ភាគរយ។ ដោយឡែកនៅក្នុងតំបន់មាត់សមុទ្ទនោះវិញ, ភ្លៀងធ្លាក់នឹងអាចគ្របដណ្ដប់លើផ្ទៃដីប្រមាណ ១០ភាគរយផងដែរ។