ជនសង្ស័យ ៨១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួ ន៣២ករណី ថ្ងៃទី២៦ ខែមីនា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៨១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៧នាក់ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៥នាក់ស្រី ៣នាក់ ប្រើប្រាស់ ១៤ករណី ឃាត់ ៤៨នាក់(ស្រី ២នាក់) វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៥៩៦៨៣៩,៣៩ក្រាម។ កេតាមីន(Ke) ស្មើ ១៩១៨១៣,២៤ក្រាម ។ អុិចស្តាសុី(mdma) ស្មើ៤៨៩៤៩,០៦ក្រាម។ កញ្ឆា ស្មើ ១៧០០០,០ក្រាម។ គីមីផ្សំ ស្មើ ៨៧៦ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។