លោក Zelensky ចុះពិនិត្យលេណដ្ឋាន នៅភាគឦសាន

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះពិនិត្យមើលរចនាសម្ព័ន្ធការពារ លេណដ្ឋាន ដែលទើបសាងសង់ថ្មី នៅភាគឦសាននៃប្រទេស។

ការចុះពិនិត្យនេះ ដើម្បីត្រៀមទប់ទល់នឹងការសម្រុកវាយប្រហាររបស់រុស្ស៊ី ដែលទាមទារឱ្យកងទ័ពអ៊ុយក្រែនពង្រឹងការពារ ដូចជា ការពង្រឹង លេណដ្ឋាន ជាដើម។ លោក Zelensky បានឲ្យដឹងថា «ខ្ញុំបានត្រួតពិនិត្យលេណដ្ឋាន ការជីករណ្តៅ ព្រមទាំង ទីតាំងបាញ់ បញ្ជាការ និងការសង្កេត»។ លោកបាននិយាយទៀតថា «យើងកំពុងពង្រឹងការការពាររបស់យើង»។

ទីតាំងនេះ ស្ថិតនៅក្នុងតំបន់ Sumy ភាគឦសាន ជាប់ព្រំដែនរុស្ស៊ី។ នៅទីនោះ លោក Zelensky ក៏បានជួបជាមួយទាហាន ដែលជាសះស្បើយពីរបួស ទៀតផង។

ថ្មីៗនេះ អ៊ុយក្រែនបានប្រកាសពីការពង្រឹងប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀត ដើម្បីទប់ទល់នឹងការកើនឡើងនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner