រដ្ឋអនុគ្រោះពន្ធដល់ វិស័យកសិកម្ម ចំពេលកសិផលមួយចំនួនជួបបញ្ហាធ្លាក់ថ្លៃ
ភ្នំពេញ:ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅ កាលពីថ្ងៃពុធនេះ ចេញ ប្រកាស អនុគ្រោះពន្ធដល់ការប្រកបរបរក្នុង វិស័យ កសិកម្ម រហូត ដល់ ដល់ ដំណាច់ឆ្នាំ២០២៥។ ការបន្ធូរបន្ថយនេះ ចំពេលដែលកសិផល មួយចំនួនរបស់កសិករកំពុង ប្រឈម បញ្ហា ធ្លាក់ ថ្លៃ ក្នុង រដូវ ប្រមូល ផលនា ដើម ឆ្នាំនេះ។
កសិផលដែលទទួលបានការ អនុគ្រោះពន្ធ រួមបញ្ចូល ការ ដាំដុះ ការ ផលិត ការ ផ្គត់ផ្គង់ ក្នុង ស្រុក ឬ ការ នាំចេញ ដូចជា ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ និងចេក ។ ក្រៅពីនោះ ការ ចិញ្ចឹមសត្វ វារីប្បកម្ម និងផលិត ផល ដូង ប្រេង ក្នុង ស្រុក ដែល ជា វត្ថុធាតុ ដើម សម្រាប់ ផលិត ចំណីសត្វ ក៏ត្រូវបានលើកលែងពន្ធផងដែរ។

ពន្ឋ ដែល អនុគ្រោះ ទាំងនោះរួមមាន ការព្យួរទុក ការ បង់ ពន្ធ អប្បបរមា ការ បង់ប្រាក់ រំដោះ ពន្ធលើ ប្រាក់ចំណូល និង រួចផុតពី កាតព្វ កិច្ច កាត់ ទុក ប្រាក់ពន្ធ លើ ការ ទូទាត់ ចំពោះ ការ ផ្គត់ ផ្គង់ សេវា ជាដើម។
ដើម្បី ទទួលបានប្រយោជន៍នេះ សហគ្រាស ត្រូវ ស្នើសុំ វិញ្ញា បនបត្រ អាករ លើ តម្លៃ បន្ថែម ជា បន្ទុក របស់ រដ្ឋពីអគ្គនាយកដ្ឋានពន្ធដារ។
លោក សុខ រដ្ឋា ប្រធាន ប្រតិបត្តិ នៃសមាគមសហព័ន្ធ កសិករកម្ពុជា នៃ អ្នក ផលិត កសិកម្ម លើកឡើងថា ការ អនុគ្រោះពន្ធនេះ នឹង ជួយ កាត់ បន្ថយ ការ ចំណាយ ផ្សេងៗ ដល់ កសិករទៅ លើ ការ ដាំដុះ ចំពេលកសិករ កំពុង ជួបបញ្ហាការ ដាំដុះធ្លាក់ចុះ ដោយ សារ ប្រែប្រួល អាកាសធាតុ និង បញ្ហាទីផ្សារ ជាដើម។ កសិផលដែលធ្លាក់ថ្លៃខ្លាំងនាពេលនេះ រួមទាំងគ្រាប់ស្វាយចន្ទី និងស្វាយកែវរមៀត។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នក នាំពាក្យ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និយាយថា រដ្ឋាភិបាលកំពុងជួយរកទីផ្សារ។ ប៉ុន្តែ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌល សិក្សាគោលនយោបាយ យល់ថា លំបាក។

លោកលើកឡើងដូច្នេះថា« ជាដំណោះស្រាយ ខ្ញុំយល់ថាពិបាកហើយដោយ សារ ការ លើសទីផ្សា រ ពិភពលោក អាច ថា លើស ១០ ដង យើង មិន សង្ឃឹមថា អាច រក ទីផ្សារ ឲ្យ គ្រប់ តាម ស្វាយ ដែល យើង មានទេ ស្វាយ ដែ ល យើង មាន ភាគ ច្រើន ជា ស្វាយ កែវរមៀត។ រីឯទីផ្សារ ពិភពលោករក ប្រភេទស្វាយ ផ្សេងដូចជា ស្វាយ ប៉មដែល ប្រទេស ចិន ត្រូវ ការ ច្រើន»។
ក្នុង ឆ្នាំ ២០២៣ ផលិតកម្ម ដំណាំ កសិកម្ម មានសរុប ជិត៣៧លានតោន កើន ឡើងប្រមាណ ៦ភាគរយ ធៀប ឆ្នាំ ២០២២៕
ដោយ:សែន ដាវិត