ខេត្តឡុងអានស្វែងរកការពង្រឹងកិច្ចសហការជាមួយខេត្តបាត់ដំបង លើការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃខេត្តឡុងអាន ប្រទេសវៀតណាម និង មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាល ខេត្តបាត់ដំបងបានជួបពិភាក្សា ការងារ ដ៏ សំខាន់ មួយក្នុងសប្តាហ៍នេះ ដោយផ្តោតលើ ការបន្តពង្រឹងនូ វកិច្ចសហការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលី ក្នុងសម័យសង្គ្រាម នៅកម្ពុជា។

ជំនួបដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នេះ ភាគី កម្ពុជាដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។ចំណែក ភាគីវៀតណាមដឹកនាំលោក ផាម តឹនហ្វា អនុប្រធានគណៈ កម្មា ធិការប្រជា ជនខេត្តឡុងអាន ប្រធានគណៈកម្មការ ណែនាំ៥១៥ខេត្ត ។កិច្ចពិភាក្សាបានផ្លាស់ប្ដូរយោបល់ និងឯកភាពលើខ្លឹមសារនៃកិច្ច សហការ ក្នុងការអនុវត្តរុករក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនវៀតណាមដែលពលីលើទឹកដីកម្ពុជា ដំណាក់កាលទី២៣ ( រដូវប្រាំង ២០២៣ – ២០២៤ )។

ប្រាប់ទៅភាគីវៀតណាម ឯកឧត្តម សុខ លូ បានលើកឡើងថា ខេត្តបាត់ដំបង និងខេត្តឡុងអាន មានកិច្ចសហការគ្នាល្អក្នុង ការ រុករកអដ្ឋិធាតុយុទ្ធជនវៀតណាមពលីលើទឹកដីខេត្ត បាត់ដំបងកន្លងមក។រហូតមកដល់ពេលនេះការរុករក បាន រកឃើញ អដ្ឋិធាតុ យុទ្ធជនវៀតណាមចំនួន២២៦អដ្ឋិធាតុ។ដោយឡែកនៅដើមឆ្នាំនេះ ក្រុមការងារបានរុរករកឃើញ ចំនួន ១៣អដ្ឋិធាតុថែមទៀត។

ចំណែកលោក ផាម តឹនហ្វា បានថ្លែងអំណរគុណ ដល់រដ្ឋបាល ខេត្តបាត់ដំបង ដែលតែងតែផ្តល់ការគាំទ្រនិងកិច្ចសហការល្អ ក្នុង ការរុករកប្រមូលផ្ដុំនិងការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុ យុទ្ធជនវៀតណាមដែលបានរកឃើញនៅក្នុងខេត្តបាត់ដំបងនាបណ្ដាឆ្នាំកន្លងទៅ។លោក ផាម តឹនហ្វា បានកត់សម្គាល់ថា ការរុករក ប្រមូលផ្ដុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន វៀតណាម ពលី លើទឹក ដីខេត្តបាត់ដំបង បានដំណើរការទៅ ដោយរលូន ក្រោមកិច្ចសហការល្អពីរដ្ឋបាលខេត្តបាត់ដំបងនិង កងកម្លាំងពាក់ព័ន្ធ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា កម្ពុជានិងវៀតណាម គឺជា ប្រទេសជិតខាងមានភូមិផងរបងជាមួយគ្នា ។មានទំនាក់ទំនង និងមានសហការគ្នាជាយូរមកហើយ។ប្រទេសទាំងពីរក៏បាន ជួយគ្នាទៅវិញទៅមកក្នុងការស្វែងរកសន្តិភាពនិងបានបញ្ចប់សង្រ្គាមទាំងស្រុង។

គួររលឹកថា វត្តមានកងទ័ពស្ម័គ្រចិត្តកងទ័ពវៀតណាម បាន កើតឡើង ក្នុងអំឡុងពេលនៃការផ្តួលរំលំរបបប្រល័យ ពូជ សាសន៍ ខ្មែរក្រហម ឆ្នាំ១៩៧៩និងបណ្ដាឆ្នាំបន្តមកទៀត ។យុទ្ធជនកម្ពុជា វៀតណាម មួយចំនួនបានពលីក្នុងសម័យ សង្រ្គាម នេះ៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner