ជនសង្ស័យ៨នាក់ រួមជាមួយ និងថ្នាំញៀន២០កញ្ចប់ ត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី បង្ក្រាបបាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យភ្នាក់ងារសារព័ត៌មាន ទូរទស្សន៍ អប្សរា ដឹងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ០៨នាក់ខាងលើរួមមាន ៖

ទី១-ឈ្មោះ ផល សុផាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង២ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ទី២-ឈ្មោះ សុខ ស៊ីម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ទី៣-ឈ្មោះ នូ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ទី៤-ឈ្មោះ តាន់ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ទី៥-ឈ្មោះ អ៊ួង ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ទី៦-ឈ្មោះ ប៉ាង ថៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ទី៧-ឈ្មោះ ហន ដានុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ទី៨-ឈ្មោះ រដ្ឋ សុភី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

សម្ភារៈដកហូត ៖ ក្រាមសថ្លា ២០កូនថង់តូច និងទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំសុង ។

ក្នុងរបាយការណ៍បានឲ្យដឹងថា ៖ មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានថា មានករណីជួញដូរថ្នាំញៀន និងបានធ្វើការឃាត់ជនសង្ស័យ ០១នាក់ ឈ្មោះ ផល សុផាត ដកហូតក្រាមសថ្លា០១កូនថង់តូច នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានបន្តឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់ទៀត នៅភូមិអណ្តុង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រួមទាំងក្រាមសថ្លា១៩កូនថង់តូច យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner